បញ្ហាតានតឹងនៃទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងប្រទេសតួកគី
១. សេចក្តីផ្តើម ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងប្រទេសតួកគីបន្តកាន់តែស៊ីជម្រៅយ៉ាងខ្លាំង។ ចាប់តាំងពីសង្រ្គាមត្រជាក់មក ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការវិវត្តជាហូរហែរ ជាពិសេសចាប់តាំងពីមុនពេលដែលគណៈបក្សយុត្តិធម៌ និងការ អភិវឌ្ឍដឹកនាំប្រទេសតួកគី ភាពចម្រ៉ូងចម្រះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរបានកើតមានឡើង ប៉ុន្តែបានហក់ឡើង ខ្ពស់ចាប់តាំងពីពេលនោះមក។ ទោះជាយ៉ាងណា ការបន្ត មាននូវការមិនចុះសំរ៉ុងគ្នារវាង តួកគី និងក្រុមមន្ត្រីរុស្ស៊ី នៅលើថាមពល ពាណិជ្ជកម្ម និងបញ្ហាសន្តិសុខ។ មូលដ្ឋានទំនាក់ទំនងនេះ នៅតែ ត្រូវបានកំណត់លក្ខណៈ ដោយមិត្តភាព និងការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ។អ្វីដែលគួរឱ្យកត់សំគាល់គឺ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពតានតឹង ខ្លាំងឡើងៗ បន្ទាប់ពីឧប្បត្តិហេតុបាញ់ទំលាក់យន្តហោះចម្បាំងរបស់រុស្ស៊ីកាលពីខែវិច្ឆិកាឆ្នាំ២០១៥ ពេលដែលយន្តហោះ ចម្បាំងតួកគី F-16 បានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី SU-24 អំឡុងពេលមានជម្លោះដែនអាកាសមួយនៅជាប់ព្រំដែន តួកគី និងស៊ីរី ។ យោងតាមការស្ទង់មតិឆ្នាំ២០១៣ របស់ទូរទស្សន៍ BB...