បញ្ហាតានតឹងនៃទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងប្រទេសតួកគី



១. សេចក្តីផ្តើម
               ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងប្រទេសតួកគីបន្តកាន់តែស៊ីជម្រៅយ៉ាងខ្លាំង​​។ ចាប់តាំងពីសង្រ្គាមត្រជាក់មក
ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការវិវត្តជាហូរហែរ ជាពិសេសចាប់តាំងពីមុនពេលដែលគណៈបក្សយុត្តិធម៌ និងការ
អភិវឌ្ឍដឹកនាំប្រទេសតួកគី ភាពចម្រ៉ូងចម្រះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរបានកើតមានឡើង ប៉ុន្តែបានហក់ឡើង
ខ្ពស់ចាប់តាំងពីពេលនោះមក។ ទោះជាយ៉ាងណា ការបន្ត មាននូវការមិនចុះសំរ៉ុងគ្នារវាង តួកគី និងក្រុមមន្ត្រីរុស្ស៊ី 
នៅលើថាមពល ពាណិជ្ជកម្ម និងបញ្ហាសន្តិសុខ។ មូលដ្ឋានទំនាក់ទំនងនេះ នៅតែ ត្រូវបានកំណត់លក្ខណៈ ដោយមិត្តភាព 
និងការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ។អ្វីដែលគួរឱ្យកត់សំគាល់គឺ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពតានតឹង
ខ្លាំងឡើងៗ បន្ទាប់ពីឧប្បត្តិហេតុបាញ់ទំលាក់យន្តហោះចម្បាំងរបស់រុស្ស៊ីកាលពីខែវិច្ឆិកាឆ្នាំ២០១៥ ពេលដែលយន្តហោះ
ចម្បាំងតួកគី F-16 បានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី SU-24 អំឡុងពេលមានជម្លោះដែនអាកាសមួយនៅជាប់ព្រំដែន
តួកគី និងស៊ីរី ។ 
 
យោងតាមការស្ទង់មតិឆ្នាំ២០១៣ របស់ទូរទស្សន៍BBCបានឱ្យដឹងថា ៣០%នៃប្រជាជនតួកគីគិតថាឥទ្ធិពលរបស់រុស្ស៊ីមក
លើតួគីនាំមកនូវផលវិជ្ជមាន  ហើយ៤៦%អវិជ្ជមាន ។ 
 
២. ប្រវតិ្តទំនាក់ទំនងរវាងរុស្ស៊ី និងតួកគីចាប់ពីសង្រ្គាមត្រជាក់
               ទំនាក់ទំនងរវាងសហភាពសូវៀត និងប្រទេសតួកគីអំឡុងពេលសង្រ្គាមត្រជាក់មានការប្រេះឆារយ៉ាងខ្លាំង 
ដោយសារតែការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងអង់ការ៉ាទៅចងសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញា
អាត្លង់ទិក
ខាងជើង (NATO) ។ ឥស្សរជនដែលមាននិន្នាការទៅប្រទេសលោកខាងលិចបានគ្របដណ្តប់គោលនយោបាយការបរ
ទេស និងការពារជាតិយល់ឃើញថាការចូលជាសម្ព័ន្ធមិត្តរបស់តួកគីជាមួយអង្គការណាតូបានកំណត់ និងធានាឱ្យឋានៈ
របស់ខ្លួនជាសមាជិកស្នូលនៃជំរំខាងលិច។ 
               អង្គការណាតូក្នុងពេលដំណាគ្នាបានការពារតួកគីប្រឆំាងនឹងកតិកាសញ្ញាក្រុងWarsaw និងទទួលផល
ប្រយោជន៍ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងអង់ការ៉ាដើម្បីទប់ស្កាត់ប្រឆំាងជាមួយសហភាពសូវៀត។ បើទោះបី
ជាការប្រឈមមុខគ្នា បានកើតឡើងរវាង តួកគី និងសមាជិកសម្ព័ន្ធ មិត្តរួម ប្រទេសក្រិកនៅលើ ប្រទេសស៊ីប និង
បញ្ហាផ្សេងទៀតក៏ដោយ ជម្លោះទាំងនេះពិតជា បានគូសបញ្ជាក់ថា គុណតម្លៃបន្ថែមទៀតរបស់អង្គការណាតូបានសម្រួល
បញ្ហារវាង ក្រុងអាថែននិង ទីក្រុងអង់ការ៉ា។ទំនាក់ទំនងរវាងរុស្ស៊ី និងតួកគីនៅតែបន្តតានតឹង សូម្បីតែក្នុងអំឡុងពេល
ពីរបីឆ្នាំដំបូងក្រោយពីសង្រ្គាមត្រជាក់បានបញ្ចប់ និងការដួលរលំសហភាពសូវៀត ។  មេដឹកនាំរបស់សហព័ន្ធរុស្ស៊ីថ្មីមានការ
ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការពង្រឹងយ៉ាងរឹងមាំរបស់ជនតួកគីនិយមក្នុងចំណោមប្រជាជនតួកគីនៅអាស៊ីកណ្តាល ស្រប
ពេលដែលឥទ្ធិពលរបស់ក្រុងមូស្កូក្នុងតំបន់ត្រូវបានចុះខ្សោយ។ តួកគីយល់ឃើញថាភាពស្ទាក់ស្ទើររបស់រុស្ស៊ីដែលចាត់ទុកគណៈ
បក្សពលករឃីដជាអង្គការភេរវកម្មមួយ បើទោះជាការវាយប្រហាររបស់ខ្លួនទៅលើជនស៊ីវិលក្នុងប្រទេសតួកគី និងការគាំទ្រ
របស់ខ្លួនចំពោះក្រិកក៏ដោយ។ នេះបង្ហាញឱ្យឃើញនូវឧបសគ្គយ៉ាងសំខាន់មួយក្នុងការស្តារឡើងវិញនូវទំនាក់ទំនងទ្វេភាគី។
ទំនាក់ទំនងរវាងរុស្ស៊ី និងតួកគីបានចាប់ផ្តើមមានភាពប្រសើរឡើងវិញនូវការឆ្ពោះទៅរកការបញ្ចប់សតវត្សន៍។ បន្ទាប់ពីវិបត្តិ
ហិវញវត្ថុនៅអាស៊ី  នៅក្នុងឆ្នាំ១៩៩៨ បានបង្ខំឱ្យក្រុងមូស្កូបន្ទន់ឥរិយាបទទៅរកតួកគី។ នៅពេលនោះមេដឹកនាំរុស្ស៊ីបាន
ដឹងយ៉ាងច្បាស់ថាតួកគីខ្វះធនធានដើម្បីបង្កើតនូវឥទ្វិពលបរិយាកាសនៅក្នុងអាស៊ីកណ្តាល ឬនៅតំបន់សមុទ្រខ្មៅ ឬចាត់
វិធានការផ្សេងទៀតដែលអាចធ្វើឱ្យរុស្ស៊ីចុះខ្សោយដូចកាលពីអតីតសហភាពសូវៀតនោះទេ ។ ដោយតួកគីគឺជាផ្នែកមួយ
ដែលអាចជួយឱ្យសេដ្ឋកិច្ចរុស្ស៊ីរីកចម្រើន  ពួកមន្រ្តីរុស្ស៊ីបានស្វែងរកការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសតួកគី។ 
ពួកគេបានព្រមព្រៀងគ្នាអនុម័តនូវវិធានការនយោបាយ និងសន្តិសុខ ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវការផ្សះផ្សារវាងប្រទេស
ទាំងពីរ​ ។ ឧទាហរណ៍​រដ្ឋាភិបាល​រុស្ស៊ីបាន​បដិសេធ​មិន​ផ្តល់​ឱ្យ​មេ​ដឹក​នាំ​គណបក្សពលករឃីដ លោក Abdullah Ocalan 
ដែលជាក្រុម​ឧទ្ទាម​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​រុស្ស៊ីឡើយ​ ។ លើស​ពី​នេះ​ទៀត​រដ្ឋាភិបាល​ក្រុង​ម៉ូ​ស្គូ​បាន​ប្ដូរ​ទិស​របស់ 
S​-300ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​ដែល​បាន​គ្រោង​ទុកសម្រាប់​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ី​ប​ដែល​បាន​ប្រឈម​មុខ​ជា​មួយ
ប្រទេស​តួ​ក​គី​ដែល​​គាំទ្រ​រដ្ឋា​ភិ​បាលភាគ​ខាង​ជើង​នៃ​កោះ​ស៊ីប្រ៊ុស ។ 
               ការអនុញាតឱ្យមានអំណាចដល់តួអង្គមួយចំនួនក្នុងសង្គមតួកគីដូចជាការសម្រួលដល់ជនជាតិភាគតិច 
សមាគមន៍ជំនួញ អ្នកនយោបាយជនស៊ីវិលដែលមានឥទ្ធពល និងការលេចចេញនៃការបង្កើតនូវការបះបោរនៃសាសនាបាន
ចាប់ផ្តើមជម្រុញឱ្យមានការផ្លាស់ប្តូរនូវគោលនយោបាយការបរទេស និងគោលនយោបាយការពារជាតិរយៈពេលវែង ។ 
គណៈបក្សពលករឃីដ ដែលស្ថិតនៅក្រោមបន្ទុករបស់រដ្ឋាភិបាលតួកគីតាំងពីឆ្នាំ២០០០ បានបន្តនូវទំនាក់ទំនងយ៉ាង
ល្អរវាងតួកគី និងរុស្ស៊ី ខណៈពេលដែលខ្លួនកំពុងស្វែងរកដៃគូថ្មីក្នុងបណ្តាលប្រទេសនៅភាគបូពាកណ្តាល និងធ្វើឱ្យ
មាននិរន្តរភាពចំណងមិត្តភាពល្អជាមួយសម្ព័ន្ធមិត្តចាស់របស់តួកគីនៃអង្គការណាតូ និងអតីតសហភាពសូវៀតនៅ
អាស៊ីកណ្តាល ។ ការរក្សាទំនាក់ទំនងរវាងតួកគី និងប្រទេសលោកខាងលិចបានបង្ហាញនូវភាពលំបាកល។ វិវាទជាមួយ
សហភាពអឺរ៉ុបលើគោលនយោបាយក្នុងស្រុក និងការបរទេសខុសៗគ្នារបស់តួកគី បានធ្វើឱ្យតួកគីបាត់ទំនុកចិត្តដែលថា
រដ្ឋាភិបាលអង់ការ៉ានឹងត្រូវបានអញ្ជើញឱ្យចូលរួមជាសមាជិកពេញសិទ្ធិរបស់សហភាពអឺរ៉ុបឆាប់ៗនោះទេ ។ សហភាពអឺរ៉ុប
បានគ្រប់គ្រងជាស្រេចនូវកំណែទម្រង់ស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងការដាក់បញ្ចូលសមាជិកថ្មីៗ ។ លើសពីនេះ
ទៀត ប្រទេសជាមាជិកសហភាពអឺរ៉ុបជាច្រើនងបង្ហាញនៅភាពស្ទាក់ស្ទើរក្នុងការពិភាក្សាដាក់បញ្ចូលតួកគីទៅក្នុងសហ
ភាពអឺរ៉ុប ។ ការចចារជាផ្លូវការបានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០០៥ ដែលជារយៈពេលមួយទស្សវត្សដែលប្រហែលជាមិន
ឈានដល់ការបញ្ចូលជាសមាជិកពេញលេញ បើទោះបីជាតួកគីបំពេញគ្រប់លក្ខខណ្ឌយ៉ាងណាក៏ដោយ ។ បើទោះបីជា
ក្រុងអង់ការ៉ាមានភាពតានតឹងជាមួយគោលនយោបាយក្រុងមូស្កូទៅកាន់ ឆិឆនិយ៉ា និងទំនាក់ទំនងជាមួយអាម៉ានី និងក្តី
ព្រួយបារម្ភចំពោះការបង្ហាញជាថ្មីរបស់កងទ័ពរុស្ស៊ី ដែលរួមបញ្ចូលការពិភាក្សាចំពោះវត្តមានកងទ័ពរុស្ស៊ីក្នុងតំបន់សមុទ្រ
ខ្មៅ និងភាគខាងកើតសមុទ្រម៉េឌីទែរ៉ាណេ ថ្នាក់ដឹកនាំតួកគីជាច្រើនឈប់ជឿថាពួកគេត្រូវការការគាំទ្រពីណាតូដើម្បីទប់
ទល់ជាមួយនឹងការគំរាមពីសំណាក់យោធាក្រុងមូស្កូ ។  ម្យ៉ាងទៀតសង្រ្គាមនៅអ៊ីរ៉ាក់ បានធ្វើឱ្យចំណងសន្តិសុខរវាងតួកគី 
និងអាមេរិកចុះខ្សោយ ហើយបណ្តាលឱ្យដួលរលំវិនាសអន្តរាយនូវផ្តត់គំនិតរបស់តួកគីដែលចូលចិត្តសហរដ្ឋអាមេរិកកាល
ពីមុន។ ទោះបីជាការបង្កើតនូវសន្តិសុខរបស់តួកគីដែលមានរយៈពេលស្និទ្ធស្នាយ៉ាងយូរអង្វែងជាមួយក្រុងវ៉ាស៊ីនតោន 
តួកគីបានរិះគន់គោនយោបាយសហរដ្ឋអាមេរិកចំពោះការដាក់តំបន់ឃីដជាតំបន់ស្វ័យ័ត ក្នុងភាគខាងជើងប្រទេសអ៊ីរ៉ាក់ 
ដែលបានជួយសម្រួលដល់ពួកបំបែកខ្លួនឃីដ និងភារវកម្មនៅតួកគី ។ ខណៈពេលដែលរដ្ឋាភិបាលគណៈបក្សយុត្តិធម៌ 
និងការអភិវឌ្ឍបានស្វែងរកការពង្រឹងឋានៈរបស់ជនជាតិភាគតិចឃីដរបស់តួកគី កងយោធាតួកគីបានធ្វើការវាយប្រហារ
ភាគខាងជើងប្រទេសអ៊ីរ៉ាក់ដើម្បីប្រយុទ្ធជាមួយក្រុមភារវករគណៈបក្សពលករឃីដ ដែលមានទីតាំងនៅទីនោះ ។ សង្រ្គាម
ក្នុងឆ្នាំ២០០៨ ដល់២០០៩ នៅពេលរដូវរងារនៅហ្កាហ្សាបានធ្វើឱ្យរដ្ឋាភិបាលគណៈបក្សយុត្តិធម៌ និងការអភិវឌ្ឍឃ្លាត
ឆ្ងាយពីអ៊ីស្រាអែល ដែលបណ្តាលឱ្យមានការរឹតបន្តឹងយ៉ាងខ្លាំងដែលមិនធ្លាប់មានកន្លងមកក្នុងការចងសម្ព័ន្ធភាពរវាង
ប្រទេសតួកគី និងតែលអាវីវ ។ 
               តួកគីមានទំនាក់ទំនងគួរឱ្យកត់សំគាល់ជាមួយរុស្ស៊ីចាប់តាំងពីលោក វ្លាឌីមាពូទីន បានក្លាយជាប្រធានាធិបតី
នៅចុងឆ្នាំ១៩៩៩ ថា្នក់ដឹកនាំរុស្ស៊ីជាច្រើនបានបណ្តុះទំនាក់ទំនងជាមួយប្រទេសតួកគី ដែលបានបំផ្លាញទំនាក់ទំនង
ប្រទេសនេះជាមួយប្រទេសលោកខាងលិច ។ ពេលដែលលោកពូទីទៅទស្សនកិច្ចនៅក្រុងអង់ការ៉ានៅខែធ្នូ ឆ្នាំ២០០៤ 
គាត់ និងប្រធានាធិបតីអាមេដ នីដេត សេហ្សឺរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួនប្រាំមួយ 
ក្នុងវិស័ថាមពល ហិរញ្ញវត្ថុ និងសន្តិសុខ ។ រដ្ឋាភិបាលទាំងពីរថែមទាំងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមទៅលើ
ការពង្រឹងសមត្ថភាព និងលក្ខខណៈចម្រុះវិស័យភាពជាដៃគូដែលបានបង្កើតនូវទ្រង់ទ្រាយដែលទទួលស្គាល់ពីអតីតកាល 
និងបានផ្តល់នូវការពង្រីកទំនាក់ទំនងទ្វេភាគី ។ 
               នៅឆ្នាំបន្តបន្ទាប់ថ្នាក់ដឹកនាំប្រទេសទាំងពីរបានផ្លាស់ប្តូរនូវដំណើរទស្សនកិច្ចយ៉ាងញឹកញាប់ ។ ទ្សនកិច្ចទៅ
វិញទៅមកនេះបានបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០០៩ ដោយទ្សនកិច្ចផ្លូវរដ្ឋដំបូងរបស់ប្រធានាធិបតីតួកគីទៅកាន់ប្រទេសរុស្ស៊ី ។
 លោកប្រធានាធិបតី អាប់ឌុលឡាហ ហ្គុល និងថ្នាក់ដឹកនាំរបស់លោក បានជួបជាមួយថា្នក់ដឹកនាំនយោបាយ និង
ពាណិជ្ជកម្ម របស់ប្រទេសរុស្ស៊ី ក្នុងទីក្រុងមូស្កូ ។ ប្រធានាធិបតីថ្មីរបស់រុស្ស៊ីលោក ឌីមីទ្រី មេដវេដេវ បានកំណត់ចំណង
ទំនាក់ទំនងរវាងប្រទេសទាំងពីរថាជា កិច្ចសហប្រតិបត្តិការចម្រុះ និងភាពជាដៃគូពហុភាគី ។ ប្រធានាធិបតីហ្គុល ជា
ប្រធានាធិបតីតួកគីសម័យទំនើបដំបូងដែលធ្វើទស្សនកិច្ចមកកាន់កូហ្សង់ រដ្ឋធានីតាតាស្តង់ជារដ្ឋស្វ័យ័តធំបំផុតរបស់
សាធារណរដ្ឋសហព័ន្ធរុស្ស៊ី ។ លោកហ្គុលបានប្រើឱកាសនេះដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាង តាតាស្តង់ និងតួកគី ។
 ដំណើរទ្សនកិច្ចនេះគឺមានសារៈសំខាន់ណាស់ វាជានិមិត្តរូបមួយដែលបញ្ជាក់ថាក្រុងមូស្កូមិនមានការព្រួយបារម្ភអំពី
ទំនាក់ទំនងរវាងក្រុមមូស្ល៊ីមរុស្ស៊ី និងតួកគី ។
               នៅខែមករា ឆ្នាំ២០១០ កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងទីក្រុងមូស្កូ ដើម្បីកំណត់នូវការអនុវត្តកិច្ចព្រមព្រៀង
ឆ្នាំ២០០៩ ដើម្បីបន្តនូវការប្រឹក្សាអន្តររដ្ឋាភិបាលផ្លូវការជាន់ខ្ពស់រវាងប្រទេសរុស្ស៊ី និងតួកគី ។ តួកគីបានបានអនុវត្ត
នូវកិច្ចប្រជុំជាន់ខ្ពស់ដូច្នេះដែរជាមួយប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី ហើយនាយកមន្ត្រីតួកគី លោករីប តាយីប អឹដូហ្កាន
 ធានានូវកិច្ចព្រមព្រៀងរបស់លោកពូទីនបានយ៉ាងជោគជ័យ ចំពោះដំណើរការនេះ ពេលដែលលោកពូទីនធ្វើទ្សន
កិច្ចក្រុងអង់ការ៉ានៅខែសីហា ឆ្នាំ២០០៩ ។ ក្នុងឆ្នាំ២០១០ រដ្ឋមន្ត្រីការបរទេស លោកអាមេដ ដាវូតូហ្កលូ រដ្ឋមន្ត្រី
ពាណិជ្ជកម្ម លោកហ្សាហ្វឺរ កាហ្កឡាយ៉ាន រដ្ឋមន្ត្រីថាមពល និងធនធានធម្មជាតិ លោកតេនឺរ យីលឌីហ្ស រដ្ឋមន្ត្រី
កសិកម្ម និងកិច្ចជនបទ លោកមេឌី អេគឺរ និងរដ្ឋមន្ត្រីគមនាគមន៍ លោកប៊ីណាលី យីឌីរីម បានអមដំណើរលោក
អឺដូហ្កាន ទៅកាន់ទីក្រុងមូស្កូ ។  ពួកគេបានពិភាក្សាជាមួយលោក មេដេវវេដេវ លោកពូទីន និងរដ្ឋមន្ត្រីរុស្ស៊ីជា
ច្រើនទៀត ។ បន្ថែមលើការពិភាក្សាជាមួយថា្នក់ដឹកនាំនយោបាយ និងជំនួញរបស់រុស្ស៊ី លោកអឺដូហ្កាន បានផ្តល់
នូវសន្ទរកថាលើប្រធានបទ៖ គោលនយោបាយការបរទេសតួកគី នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋដែលល្បី
មួយក្នុងទីក្រុងមូស្កូ ។ គាត់បានរៀបរាប់ពីសារៈសំខាន់គោលនយោបាយការបរទេសរបស់រដ្ឋាភិបាល ឈ្នះៗ 
និងការបង្កីតមិត្តភាព។ 
            ៣. ទំនាក់ទំនងថាមពលរវាងប្រទេសទាំងពីរ
               ទំនាក់ទំនងថាមពលរវាងរុស្ស៊ី និងតួកគីថ្មីៗនេះត្រូវបានកំណត់លក្ខណៈដោយមិត្តភាពរឹងមាំ និងជាការ
ប្រជាកួតប្រជែង ។ បច្ចុប្បន្ននេះប្រទេសរុស្ស៊ីបានផ្គត់ផ្គង់ស្ទើរតែពីរភាគបី នៃការប្រើប្រាស់ឧស្ម័នធម្មជាតិរបស់តួកគី 
ដែលផ្តល់យ៉ាងច្រើនបំផុតនូវថាមពលអគ្គិសនីដល់តួកគី និងមួយភាគប្រាំ នៃតម្រូវការប្រេងក្នុងស្រុករបស់ខ្លួន ។ 
ក្នុងឆ្នាំ២០០៩ ប្រទេសតួកគីបាននាំចូលឧស្ម័នធម្មជាតិចំនួន៦៥ភាគរយ ស្មើនឹង២២ពាន់លានម៉ែត្រគូប និង២៥ភាគរយ
នៃប្រេងកាត ស្មើនឹង៨លានតោនមកពីប្រទេសរុស្ស៊ី ។ ប្រទេសតួកគីក៏ទិញធ្យូងថ្មពីប្រទេសរុស្ស៊ីផងដែរ  ហើយគិតចង់ប
ង្កើតកម្មវិធីថាមពលនុយក្លេអ៊ែរ ដែលផ្អែកលើប្រេងឥទ្ធនៈរ៉េអាក់ទែរបង្កើតដោយរុស្ស៊ី ។ តម្រូវថាមពលរបស់តួកគីត្រូវបាន
កើនឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ កើនឡើងលឿនជាងនៅបណ្តាលប្រទេសផ្សេងៗ លើកលែងតែប្រទេសចិន ។ 
ឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី និងប្រទេសអាស៊ីកណ្តាលចូលទៅប្រទេសតួកគីដោយផ្ទាល់តាមរយៈបំពង់បង្ហូរ ស្ទ្រ៊ីមខៀវ 
ដែលឆ្លងកាត់តាមបណ្តាយបាតសមុទ្រខ្មៅ និងដោយប្រយោលតាមរយៈបំពង់បង្ហូរប្រេងភាគខាងលិច ដែលមានវ័យចំ
ណាស់ដែលលាតសន្ធឹងតាម ម៉ូដូវ៉ា អ៊ុយក្រែន រូម៉ានី និងប៊ុលហ្ការី ។ អ្នកគ្រប់គ្រងថាមពលរបស់សហភាពអឺរ៉ុប 
និងប្រទេសរុស្ស៊ី មើលឃើញថាប្រទេសតួកគីជាប្រទេសដ៏សំខាន់ក្នុងការតភ្ជាប់នូវគម្រោងថាមពលពេលអនាគត ។ 
រដ្ឋាភិបាលតួកគីបានស្វែងរកដើម្បីធ្វើឱ្យមានតុល្យភាពតម្រូវការទាំងនេះ ស្របពេលដែលមានការកេងចំណេញក្នុង
ការលើកឡើងពីសារៈសំខាន់របស់តួកគីថាជាផ្លូវតភ្ជាប់ថាមពលយ៉ាងសំខាន់សម្រាប់ទីក្រុងមូស្កូ និងប្រ៊ុយសែល ។  
ក្រុងអង់ការ៉ាយល់ថាការផ្គត់ផ្គង់ប្រេង និងឧស្ម័នរវាងអឺរ៉ុប និងអាស៊ី គូសបញ្ជាក់ពីតម្លៃរបស់តួកគី ជាដៃគូសន្តិសុខ
ថាមពលអាស៊ី និងអឺរ៉ុបដ៏ធំមួយសម្រាប់ប្រទេសជាច្រើន ។ ប្រជាជនតួកគីជាច្រើនសង្ឃឹមថានឹងប្រែក្លាយប្រទេស
គេឱ្យក្លាយជាមជ្ឍមណ្ឌលថាមពលមួយសម្រាប់ប្រទេសដែលនៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ។ ទោះជាពីរភាគ
បីនៃប្រេង និងឧស្ម័នរបស់ពិភពលោកស្ថិតនៅជំវិញប្រទេសតួកគីក៏ដោយ ប៉ុន្តែប្រេង និងឧស្ម័នជាច្រើននាំចេញពីអាស៊ី 
និងអឺរ៉ុប ថ្មីៗនេះឆ្លងកាត់តាមឈូងសមុទ្រពែក ឬឆ្លងកាត់តាមប្រទេសរុស្ស៊ី និងអឺរ៉ុប ។          
ដូច្នេះការពឹងផ្អែកផ្ទាល់ខ្លួនរបស់តួកគីទៅលើថាមពលរបស់រុស្ស៊ី និងការមិនអើពីររបស់អឺរ៉ុបក្នុងការអនុវត្តថាមពលរបស់
ខ្លួនបានធ្វើឱ្យក្រុងមូស្កូចំនេញយ៉ាងខ្លាំងលើប្រ៊ុយសែលក្នុងការយកឈ្នះផ្គត់ផ្គង់របស់ក្រុងអង់ការ៉ា ។ 
               មន្ត្រីរបស់រុស្ស៊ី មើលឃើញថាតួកគី ជាដៃគូថាមពលដ៏សំខាន់ក្នុងអឺរ៉ុបភាគអាគ្នេយ៍ ដើរតួនាទីស្រដៀងទៅនឹង
ប្រទេសអាឡឺម៉ង់ ចំពោះអឺរ៉ុបភាគឦសាន្ត ។ សមត្ថភាពនៃការពង្រីក អាចអនុញ្ញាតឱ្យតួកគីនាំចូលឧស្ម័នបន្ថែមទៀត
សម្រាប់ការប្រើប្រាស់ក្នុងស្រុក ហើយអាចឱ្យរុស្ស៊ីនាំចេញឧស្ម័នទៅកាន់ប្រទេសដ៏ទៃទៀតក្នុងភាគខាងកើតសមុទ្រ
ម៉េឌីទែរ៉ាណេ ដូចជាប្រទេស ស៊ីប្រ៊ុស អ៊ីស្រាអែល លេបាណុន និងប្រទេសស៊ីរី ។ ក្រុមហ៊ុន Gazprom ដែលគ្រប់គ្រង
ដោយរដ្ឋរបស់រុស្ស៊ី និងបំពង់បង្ហូរប្រេងរបស់តួកគី បានវាយតម្លៃក្នុងការសាងសង់នៅរោងចក្រផ្ទុកឧស្ម័នក្រោមដីមួយ
យ៉ាងធំក្នុងប្រទេសតួកគីដែលអាចលក់ឧស្ម័នទៅឱ្យប្រទេសទីបី ។
            រដ្ឋាភិបាលអឺរ៉ុបបានជំនួសមកវិញដោយបង្ខំក្រុងអង់ការ៉ាឱ្យចូលរួមគម្រោងបំពង់បង្ហូរប្រេងណាប៊ូកូប្រវែងបីពាន់គីឡូម៉ែត្រដែលមានសហភាពអឺរ៉ុបនៅពីក្រោយ ដែលអាចបញ្ជៀសពីការឆ្លងកាត់ទឹកដីរុស្ស៊ី និងដឹកជញ្ជូនឧស្ម័នធម្មជាតិពីតំបន់កាស្ពាន និងបូពាកណ្តាល ឆ្លងកាត់ប្រទេសតួកគី និងបាខាន់ ឆ្ពោះទៅអឺរ៉ុបកណ្តាល ។ តាមបរិបទនេះ ណាប៊ូកូផ្តល់នូវការលើកទឹកចិត្តចំពោះបំពង់បង្ហូរប្រេង Baku-Tbilisi-Ceyhan(BTC) ដែលកសាងឡើងក្នុងឆ្នាំ២០០៥ ដែលបញ្ជៀសពីទឹកដីរុស្ស៊ី ហើយដឹកជញ្ជូនប្រេងពីរោងចក្រកាស្ពានឆ្ពោះទៅអឺរ៉ុបឆ្លងតាមប្រទេស អាហ្សែបាជែន ហ្កចហ្គ៊ា និងប្រទេសតួកគី ។ ទោះបីជារដ្ឋាភិបាលតួកគីប្តេជ្ញាជាមួយក្រុមហ៊ុន ណាប៊ូកូក៏ដោយ បញ្ហាហិរញ្ញវត្ថុនៅតែបន្តរារាំងដល់ការសាងសង់វា ។ ណាប៊ូកូអាចនឹងត្រូវចំណាយទឹកប្រាក់ទ្វេដង បើប្រៀបទៅនឹងក្រុមហ៊ុន BTCដែលមានតម្លៃច្រើនជាងបីដង មានទឹកប្រាក់លើសពី ដប់មួយពាន់លានដុល្លា ហើយក្នុងការសាងសង់នៅដើមឆ្នាំ២០១០ដែលមិនទាន់បានចាប់ផ្តើមនៅឡើយ បើទោះជាគម្រោងថានឹងត្រូវបញ្ចប់ក្នុងឆ្នាំ២០១២[1] ។ ថាមពលរបស់រុស្ស៊ូ និងតួកគីមានភាពស្របគ្នា ដោយភាគីនីមួយៗចង់ទទួលប្រយោជន៍ពីការដឹកជញ្ជូននូវការផ្គត់ផ្គង់ថាមពលទៅកាន់អឺរ៉ុបកណ្តាល ។ ទោះបីជាមានចំណុចមិនស្របគ្នាមួយចំនួនបានកើតឡើងក៏ដោយ ចំពោះថាតើប្រទេសមួយណាដែលគួរមានតួនាទីដឹកនាំក្នុងការផ្គត់ផ្គង់ឧស្ម័ននៅអាស៊ីកណ្តាល ឆ្ពោះទៅសហភាពអឺរ៉ុបដែលនាំឧស្ម័នចូល  ហើយសូម្បីតែជាប្រទេសដែលត្រូវគេបង្ហូរឧស្ម័នឆ្លងកាត់ ក៏ធ្វើឱ្យតួកគីទទួលផលចំនេញជាច្រើនរាប់លានដុល្លាដែរ ។ ការខ្វែងគំនិតគ្នាបានបង្ហាញយ៉ាងច្បាស់ ពេលដែលមន្រ្តីតួកគីបានស្វែងរកដើម្បីភ្ជាប់គម្រោងរបស់សហភាពអឺរ៉ុប និងរុស្ស៊ី តាមរយៈក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័ន Gazprom ភ្ជាប់ទៅ Nabuccoដោយបង្ហូរវាតាមបំពង់Blue Stream ទៅកាន់តួកគី បន្ទាប់មកបង្ហូរផ្ទាល់ទៅរោងចក្រ Nabucco ។ គម្រោងនេះជំរុញឱ្យឋានៈតួកគីក្លាយជាចំណុចកណ្តាលនៃបណ្តុំថាមពល ដែលអនុញ្ញាតឱ្យក្រុមហ៊ុនផលិតឧស្ម័នរបស់តួកគីស្តុកទុក និងលក់វិញនូវឧស្ម័នក្នុងតម្លៃខ្ពស់ ។ តួកគីក៏បានស្វែងរកគម្រោងស្រដៀងគ្នានេះដែរចំពោះការនាំចេញឧស្ម័នពីប្រទេស Azerbaijan ដែលឆ្លងកាត់ប្រទេសតួកគី ។ ទាំងអ្នកគ្រប់គ្រងថាមពលរបស់ប្រទេសAzerbaijan និងប្រទេសរុស្ស៊ី មិនចង់ឱ្យតួកគីដើរតួយ៉ាងសំខាន់នេះទេ ។ ពួកគេបានរកវិធីសាស្រ្តដើម្បីទប់ស្កាត់ឋានៈតួកគីជាប្រទេសតភ្ជាប់ក្នុងការដឹកជញ្ជូនថាមពល[2] ។ សម្រាប់រដ្ឋាភិបាលសហភាពអឺរ៉ុបចង់កម្រិតនូវការពាក់ព័ន្ធគ្នារបស់ក្រុមហ៊ុន Gazprom ជាមួយរោចក្រNabucco ចាប់តាំងពីគោលដៅរបស់ទុយយោបង្ហូរឧស្ម័នក្នុងការកាត់បន្ថយការពឹងផ្អែកយ៉ាងខ្លាំងរបស់សហភាពអឺរ៉ុបចំពោះការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី[3] ។ អំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីពូទីន ទៅក្រុងអង់ការ៉ា ក្នុងខែសីហា ឆ្នាំ២០០៩ មន្ត្រីរបស់តួកគីបានផ្តល់នូវសិទ្ធិដល់ក្រុមហ៊ុន Gazprom ដើម្បីរុករកនូវតំបន់សេដ្ឋកិច្ចសំខាន់របស់តួកគី ដើម្បីកំណត់ទីតាំងដែលពួកគេនឹងសាងសង់បំពង់បង្ហូរនៅសមុទ្រខាងត្បូង[4] ។ បន្ទាប់ពីកិច្ចប្រជុំជាមួយលោក Erdogan ក្នុងទីក្រុងមូស្កូ កាលពីខែមករា ឆ្នាំ២០១០ លោកពូទីន បានប្រាប់អ្នកយកព័ត៌មានថារដ្ឋាភិបាលតួកគីគួរតែសម្រេចចិត្ត ឬយ៉ាងណាដើម្បីដំណើរការជាមួយបំពង់បង្ហូរឧស្ម័នSouth Stream នៅថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០១០ ដែលបានរង់ចាំលទ្ធផលសមស្របណាមួយ ពីការវាយតម្លៃពីផលប៉ះពាល់ដល់បរិស្ថាន និងការសិក្សាអំពីបញ្ហាភូមិសាស្ត្រ និងការរញ្ជួយដី ។ ទាំងមន្រ្តីរបស់ រុស្ស៊ី និងតួកគីបានប្រកាសគាំទ្រការសាងសង់Nabuccoផងដែរ ប៉ុន្តែនូវមានភាពមន្ទិលដែលថាឧស្ម័នគ្រប់គ្រាន់អាចផ្គត់ផ្គង់គម្រោងទាំងពីរ ដែលផ្តល់នូវភាពស្ងាត់ស្ងៀម ដល់ផលិតកម្មក្នុងស្រុករបស់រុស្ស៊ី និងដំណោះស្រាយថ្មីៗដើម្បីចែកចាយការនាំចេញឧស្ម័នជាច្រើនរបស់តួកគីទៅកាន់ប្រទេស ចិន និងអ៊ីរ៉ង់ ។
            អំឡុងពេលទស្សនកិច្ចរបស់លោក Erdogan នៅមូស្កូកាលពីខែមករា ឆ្នាំ២០១០ រដ្ឋាភិបាលទំាងពីរបានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការលើបំពង់បង្ហូរប្រេង Samsun-Ceyhantrans-Anatolia ។ក្រុមហ៊ុនថាមពលឯកជនរបស់តួកមានឈ្មោះថា Calik គីជាអ្នកសាងសង់នូវគម្រោងនេះ ដែលមានប្រវែងប្រាំរយគីឡូម៉ែត្រ និងក្រុមហ៊ុនសាជីវកម្មរបស់អ៊ីតាលីឈ្មោះENI  ។ វាមានបំណងផ្ទក់ប្រេងឆៅប្រចំាថ្ងៃរបស់ រុស្ស៊ី និងកាហ្សាកប្រមាណ១.៥លានបារ៉ែល ពីកំពង់ផែ Samsun សមុទ្រខ្មៅរបស់តួកគី ទៅកាន់កំពង់ផែ Ceyhan សមុទ្រមេឌីទែរ៉ាណេ ជាកន្លែងដែលប្រងអាចនឹងត្រូវដឹកជញ្ជូនតាមនាវាទៅកាន់ទីផ្សារសហភាពអឺរ៉ុប ។ ពូទីនបាននិយាយថា ៖ ‹‹គាត់ជាអ្នកស្នើរគម្រោងនេះឡើង  ហើយលោក បានយល់ស្របចំពោះគម្រោងនេះ›› [5]។  ជារួមក្រុមហ៊ុនបង្ហូរប្រេង និងថាមពលរបស់រុស្ស៊ី អាចសន្មត់តួនាទីយ៉ាងសំខាន់ ក្នុងការសាងសង់ និងដំណើរការបំពង់បង្ហូរឧស្ម័ន ។ ដោយសំណើរមានការប្រជែងខ្លាំង ដែលកន្លងទៅមានការចាប់អារម្មណ៍ពីរដ្ឋាភិបាលរុស្ស៊ី ដើម្បីសាងសង់ បំពង់បង្ហូរប្រេង Burgas-Alexandropoulos ហើយបានបរាជ័យដោយសារខ្វះការគំាទ្រពីរដ្ឋាភិបាល ប៊ុលការី កាលពីខែកក្កដា ឆ្នាំ២០០៩ [6]

៤. ជម្រើសថាមពលនុយក្លេអ៊ែរ
            បំណងមួយក្នុងចំណោមគោលបំណងជាច្រើននៃដំណើរទស្សនកិច្ចរបស់លោក Erdoganមកកាន់ទីក្រុងមូស្កូកាលពីដើមខែមករា ឆ្នាំ២០១០ គឺដើម្បីជំរុញនូវការខិតខំប្រឹងប្រែងដើម្បីពង្រីកភាពជាដៃគូថាមពលរវាងតួកគី និងរុស្ស៊ី ។ រដ្ឋមន្រ្តីក្រសួងថាមពលរបស់តួកគីលោក Taner Yildizនិងអនុនាយករដ្ឋមន្រ្តីរបស់រុស្ស៊ីលោក Igor Sechin បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយស្តីអំពីកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ [7]។ ពេលនោះរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនុយក្លែអ៊ែរដែលពួកគេបានចុះហត្ថលេខាពេលដែលប្រធានាធិបតី Medvedev មកទ្សនកិច្ចនៅប្រទេសតួកគីកាលពីឆ្នាំ២០១០[8]
            មន្ត្រីតួកគីបានស្វែងរកការអភិវឌ្ឍថាមពលនុយក្លេអ៊ែរក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើធនធានថាមពលបរទេស ហើយប្រសិនជាអាចទៅរួច ហើយផលិតអាវុធនុយក្លេអ៊ែរ ផ្អាកការអភិរឌ្ឍក្នុងការឆ្លើយតបទៅនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ។ លោកពូទីនបានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានរួមមួយជាមួយលោក Erdogan ថារុស្ស៊ី គឺជាដៃគូកិច្ចសន្យារយ៉ាងសំខាន់លើថាមពលនុយក្លេអ៊ែរជាមួយតួកគី ។ គាត់បានអះអាងថា ប្រទេសរុស្ស៊ីតែម្នាក់ឯងអាចផ្គត់ផ្គង់នូវកញ្ចប់ថាមពលនុយក្លេអ៊ែរគ្រប់គ្រាន់ដល់តួកគី ដោយផ្តល់នូវរោងចក្រនុយក្លេអ៊ែរ និងគ្រឿងបរិក្ខាផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ថាមពលនុយក្លេអ៊ែរភ្លាមៗ ហើយបញ្ជូននូវកាកសំណល់ថាមពលនុយក្លេអ៊ែរ និងប្រេងទៅរុស្ស៊ីវិញដើម្បីរក្សាទុក ហើយដំណើរការឡើងវិញ  ឱ្យប្រាក់កម្ចីដល់ដៃគូ ដើម្បីដំណើរការគម្រោង ហើយប្រើប្រាស់កម្មករក្នុងស្រុកពី២០% ទៅ៣០% នៃតម្លៃសាងសង់ ។ យោងទៅតាមលោកពូទីន ការផ្តល់ឱ្យនូវកម្រិតសេវកម្មនេះ អនុញ្ញាតឱ្យយើងយកថ្លៃមួយយ៉ាងសមរម្យ ចំពោះអ្វីដែលជាតម្រូវការប្រកួតប្រជែងរបស់អតិថិជនយើង ។ [9] ទោះជាយ៉ាណាក៏ដោយឧស្សាហកម្មនុយក្លេអ៊ែររបស់រុស្ស៊ី អាចរកចំណូលបានយ៉ាងមហិមាតាមរយៈមធ្យោបាយនេះ ។ រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី លោក Shmatko បានប្រមាណថាតម្លៃក្នុងការសាងសង់រោងចក្រនុយក្លេអ៊ែរនៅប្រទេសតួកគីប្រហែលជា ២០ ពាន់លានដុល្លា ខណៈដែលគាត់វាយតម្លៃកិច្ចសន្យារផ្គត់ផ្គង់ថាមពលអ៊ុយរ៉ាញ៉ូមរបស់រុស្ស៊ីរយៈពេល១៥ឆ្នាំ ក្នុងការចរចារមួយដែលមានតម្លៃ ៦០ពាន់លានដុល្លា ។ [10]
            ក្រុមហ៊ុន Atomstroiexport ចង់ធ្វើការដេញថ្លៃថ្មី ប៉ុន្តែជនជាតិតួកគីភាគច្រើនតវ៉ាការសាងសង់ប្រព័ន្ធថាមពលនុយក្លែអ៊ៃរក្នុងស្រុកដោយសារតម្លៃខ្ពង់ និងការព្រួយបារម្ភពីផលប៉ះពាល់បរិស្ថាន ។ ក្នុងការពិចារណាថាតើតួកគីគួរទទួលយកការដេញថ្លៃរបស់រុស្ស៊ី ឬយ៉ាងណា អ្នកគ្រប់គ្រងថាមពលតួកគីត្រូវតែថ្លឹងថ្លែងពីផលប៉ះពាល់នៃការផ្អែកលើថាមពលរបស់ក្រុងមូស្កូ ទាំងបច្ចេកទេសនុយក្លេអ៊ែររបស់រុស្ស៊ី និងរោចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់រុស្ស៊ី ។ កន្លងមកមន្ត្រីតួកគីបានស្នើរឱ្យភ្នាក់ងារថាមពលអាតូមីក ដើម្បីកំណត់នូវតួនាទីគ្រប់គ្រងអាស៊ីកណ្តាល សម្របសម្រួលកម្មវិធីនុយក្លេអ៊ែរ ប្រទេស Azerbaijan Kazakhstan Kyrgyzstan Tajikistan  និងប្រទេស Uzbekistan [11]  គោលនយោបាយនេះអាចនាំមកនូវកម្មវិធីថាមពលនុយក្លេអ៊ែរតួកគី ប្រកួតប្រជែងផ្ទាល់ជាមួយរុស្ស៊ី  ចាប់តំាងពីថា្នក់ដឹកនាំរុស្ស៊ីបានចាត់ទុកប្រទេសទាំងនេះបានធ្លាក់ចូលក្រោមឆ័ត្រថាមពលនុយក្លេអ៊ែររបស់រុស្ស៊ី ។

            ៥. ទំនាក់ទំនងពាណិជ្ជកម្ម
            បើទោះបីជាគ្មានភាពជាដៃគូថាមពលនុយក្លេអ៊ែរទេ្វភាគី រុស្ស៊ីបានក្លាយជាដៃគូពាណិជកម្មធំបំផុតរបស់តួកគីកាលពីឆ្នាំ២០០៨ ដែលហក់ផុតពីប្រទេសអាឡឺម៉ង់ ខណៈដែលតួកគីឈរនៅលេខរាងធំទី៧របស់រុស្ស៊ី ។ កំណើននៃការនាំចូលថាមពលរបស់រុស្ស៊ី បានដល់ចំណុចកំពូលដែលមានទឹកប្រាក់៣៣.៨ ពាន់លានដុល្លា ក្នុងឆ្នាំ២០០៨ ។ [12]  បើទោះបីជាតួរលេខនេះបានធ្លាក់ចុះក្នុងឆ្នាំ២០០៩ ដោយសារឱនភាពពិភពលោក ការធ្លាក់ចុះតម្លៃប្រេងរុស្ស៊ី និងឧស្ម័ន និងការចុះកិច្ចសន្យារពាណិជកម្មពិភពលោក ក្រុមជំនួយដែលមានឥទ្ធិពលក្នុងប្រទេសទាំងពីរ បានបង្កីតនូវអត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងការរក្សាទំនងទំនងសេដ្ឋកិច្ចរវាងប្រទេសរុស្ស៊ី និងតួកគី ។ លោកពូទីនបានថ្លែងថា ក្រុមហ៊ុនរបស់តួកគីបានវិនិយោគទឹកប្រាប់៦ពាន់លានដុល្លាក្នុងប្រទេសរុស្ស៊ី  ខណៈដែលរុស្ស៊ីបានវិនិយោគក្នុងប្រទេសតួកគីមានទំហំទឹកប្រាក់ប្រហែល៤ពាន់លានដុល្លា ។ លោកពូទីនបានមានប្រសាសន៍ថា ក្រុមហ៊ុនរុស្ស៊ីមានបំណងពង្រីកនូវវត្តមានរបស់ខ្លូនបន្ថែមទៀត ដោយបានចូលរួមក្នុងកម្មវិធីរដ្ឋាភិបាលតួកគីដោយធ្វើឱ្យជាឯកជនភាពចំពោះទ្រព្យសម្បត្តិរដ្ឋ ។ [13]
            លើសពីនេះទៀតរុស្ស៊ីបានក្លាយជាអ្នកផ្គត់ផ្គង់ថាមពលដែលគ្របដណ្តប់លើប្រទេសតួកគី  ហើយពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគ បានកើនឡើងគួរឱ្យកត់សំគាល់ ក្នុងពេលថ្មីៗនេះ ដោយសារអ្នកទេសចរណ៍រុស្ស៊ីរាប់លានអ្នកមកទ្សនានៅប្រទេសតួកគី និងអ្នកម៉ៅការសំខាន់ៗលើវិស័យជាច្រើន នៃសេដ្ឋកិច្ចរុស្ស៊ី ជាពិសេសក្រុមហ៊ុនសាងសង់ បានពង្រីកវិសាលភាពក្នុងប្រទេសតួកគី។  យោងតាមប្រភពមួយរបស់រុស្ស៊ី ក្រុមហ៊ុនសាងសង់តួកគីជាច្រើនបានទទួលទឹកប្រាក់ដែលមានតម្លៃប្រមាណ២០ពាន់លានដុល្លាពីការចុះកិច្ចសន្យារសាងសង់ ក្នុងរយៈពេលមួយទស្សវត្សមុនពេលការធ្លាក់ចុះនៃសេដ្ឋកិច្ចឆ្នាំ២០០៩ ។[14]  ជំនូយរបស់តួកគីបានចាប់ផ្តើមបន្តនូវឱកាសទាក់ទងជាមួយការរៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអូឡាំពិករដូវរងារ២០១៤ ក្នុងទីក្រុងសូឈី ប្រទេសរុស្ស៊ី ។ តួកគី និងរុស្ស៊ី បានដឹកនាំសមាជិកអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រខ្មៅចម្រុះជាតិសាសន៍ផងដែរ ដែលបង្កើននូវពាណិជ្ជកម្ម ថាមពល និងការបកស្រាយអំពីបរិស្ថានក្នុងចំណោមរដ្ឋតូចៗផ្សេងទៀត ។
            ប្រភពមួយនៃហ្វេ្រកង់រវាងប្រទេសទាំងពីរ គឺមិនមានតុល្យភាពទេ ហើយប្រទេសទាំងពីរបានសន្យារថានឹងខិតខំកែសម្រួល ។ ក្នុងឆ្នាំ២០០៨ តួកគីបាននាំចូលទំនិញពីរុស្ស៊ីក្នុងទឹកប្រាក់៣១.៥ ពាន់លានដុល្លា ប៉ុន្តែនាំចេញវិញក្នុងទឹកប្រាក់ត្រឹមតែ៦.៥ ពាន់លានដុល្លាតែប៉ុណ្ណោះ ។[15]  បើយោងតាមតួរលេខនាំចេញ និងនាំចូលរបស់តួកគី បញ្ជាក់ឱ្យឃើញថាប្រទេសតួកគីបានពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ី ដែលមានចំនួនបីភាគបួន នៃការនាំចូលពីរុស្ស៊ី ។
            វិបត្តិសេដ្ឋកិច្ចពិភពលោកបានធ្វើឱ្យចំណងសេដ្ឋកិច្ចរុស្ស៊ី និងតួកគីបានធ្លាក់ចុះ ។ កិច្ចព្រមព្រៀងសេដ្ឋកិច្ចយ៉ាងរឹងមាំរបស់រុស្ស៊ី បានកាត់បន្ថយឱកាសក្នុងប្រទេសរុស្ស៊ី សម្រាប់ក្រុមហ៊ុនសាងសង់របស់តួកគី ក្នុងការសាងសង់ព្រលានយន្តហោះ សណ្ឋាគារ និងគម្រោងពាណិជ្ជកម្មផ្សេងៗទៀត។ គម្រោងជាច្រើនបានផ្អាកលើការបន្ថែមនូវហិរញ្ញវត្ថុ និងការស្តាឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចរបស់រុស្ស៊ី ។ លោក Erdogan បានសន្និដ្ឋានថាពាណិជ្ជកម្មរវាងប្រទេសរុស្ស៊ី និងតួកគី បានធ្លាក់ចុះ៤០% ដោយសារវិបត្តិហិរញ្ញវត្ថុពិភពលោក ។[16]  យ៉ាងណាក៏ដោយរដ្ឋាភិបាលទំាងពីរ បានកំណត់គោលដៅក្នុងការបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ១០០ពាន់លានដុល្លា ក្នុងពេលប្រាំឆ្នាំខាងមុខ ។[17]  វិធីសាស្ត្រមួយក្នុងការអនុវត្តឱ្យបានសម្រេចនូវគោលដៅនេះ គឺត្រូវប្រើរូបិយបណ្ណជាតិមួយផ្សេងទៀតក្នុងការប្រតិបត្តិនូវពាណិជ្ជកម្មទេ្វភាគី ដោយមិនប្រើប្រាស់រូបិយបណ្ណដុល្លាអាមេរិក ឬ រូបិយបណ្ណបរទេសផ្សេងទៀត ។ ភ្លាមៗបន្ទាប់ពីកិច្ចការនេះបានបញ្ចប់ លោក Erdogan បានគូសបញ្ជាក់នៅឯសន្និសិទកាសែតរួមមួយថា ៖ ‹‹ពួកយើងនឹងត្រៀមជាស្រេចដើម្បីប្តូរទាំងស្រុងក្នុងការប្រើប្រាស់រូបិយបណ្ណRubble  រុស្ស៊ី ឬ Lira តួកគី›› ។ បន្ថែមពីនេះទៀត ដើម្បីទប់ស្កាត់ពីផលប៉ះពាល់ពីរូបិយវត្ថុដែមិនពិតប្រាកដ នាយករដ្ឋមន្ត្រីតួកគីបានបញ្ជាក់ថា ៖ ‹‹ការផ្លាស់ប្តូរនេះជានិមិត្តរូបបញ្ជាក់ពីឯករាជ្យភាពរបស់ប្រទេសទាំងពីរ›› ។[18]
            កន្លងមកអជ្ញាធរតួកគីបានប្តឹងផ្តល់ពីការត្រួតពិនិត្យគយ និងនីតិវិធីដទៃទៀត ដែលឈានដល់ការបញ្ឍប់យ៉ាងយូរនូវរថយន្តដឹកជញ្ជូនទំនិញ ដើម្បីផ្ទេរទំនិញតួកគីឆ្លងកាត់ព្រំដែនរួម ។ អជ្ញាធររុស្ស៊ីបានណែនាំពីការហាមឃាត់ទាំងនេះ បន្ទាប់ពីរដ្ឋាភិបាលតួកគីបានព្រងើយនឹងការជំទាស់របស់រុស្ស៊ី ហើយអនុញ្ញាតឱ្យ នាវាចម្បាំងរបស់ណាតូ ចូលទៅក្នុងសមុទ្រខ្មៅ ក្នុងឆ្នាំ២០០៨ ដើម្បីផ្តល់នូវជំនួយមនុស្សធម៌ ។ ប្រជាជនរុស្ស៊ីបានអះអាងថាមានទំាងការផ្ពត់ផ្គង់ដល់យោធាទៅអោយប្រទេស Georgia ផងដែរ ។[19]  កាលពីខែកញ្ញា ឆ្នាំ២០០៨ រដ្ឋាភិបាលប្រទេសទំាងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីសម្រួលដល់នីតិវិធីគយ ប្រធានសេវកម្មសហព័ន្ធគយរបស់រុស្ស៊ី លោក Andrei Belyaninov បាននិយាយាថា៖ ‹‹ការធ្វើដូច្នេះអាចសម្រួលជាពិសេសដល់ការនាំចូលទំនេញរបស់តួកគីទៅប្រទេសរុស្ស៊ី›› ។[20] លោកពូទីបានមានប្រសាសន៍ថា៖ ‹‹ជំនួបរវាងលោក និងលោក Erdogan ក្នុងក្រុងមូស្កូ នៅខែមករា ឆ្នាំ២០១០ បានដោះស្រាយបញ្ហាគយរួចរាល់ហើយ›› ។
            ប្រហែលជាដោយសារហេតុផលនេះហើយ ក្នុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្កូកាលពីខែមករា ឆ្នាំ២០១០ លោក Erdogan បានជំរុញឱ្យលោក Medvedev និងលោកពូទីនអនុញ្ញាតមិនឱ្យគិតថ្លៃទិដ្ឋាការចេញចូលរវាងប្រជាជននៃប្រទេសទាំងពីរ ។ ប្រទេសតួកគីបានចុះកិច្ចព្រមព្រៀងលើការមិនគិតថ្លៃទិដ្ឋាការជាមួយប្រទេស Azerbaijan និងប្រទេសLebanon[21]
            ពេលត្រឡប់មកក្រុងអង់ការ៉ាវិញ លោក Erdogan បានប្រាប់អ្នកាសែតថារដ្ឋាភិបាលប្រទេសទាំងពីរបានចចារលើគោលនយោបាយដែលផ្អាកនៅទិដ្ឋាការ ហើយបានសង្ឃឹមថានឹងអាចឈានដល់កិច្ចព្រមព្រៀងនេះក្នុងគម្រោងជំនួបក្រុមប្រឹក្សាជំនួយរវាងតួកគី និងរុស្ស៊ី ក្នុងទីក្រុងអ៊ីស្តានប៊ូល នារដូវក្តៅ ឆ្នាំ២០១០ ។[22] រដ្ឋាភិបាលតួកគីបានអនុវត្តគោលនយោបាយអញ្ញាត្រកម្មទិដ្ឋាការជាឯកតោភាគីចំពោះប្រជាពលរដ្ឋនៅបណ្តាលប្រទេសអាស៊ីកណ្តាលជាច្រើន ដូចជាប្រទេស Azerbaijan, Mongolia, Tajikistan, Turkmenistan, និងប្រទេស Uzbekistan ។ ប្រជាជាតិរបស់គេអាចចូលក្នុងប្រទេសតួកគីក្នុងរយៈពេលស្នាក់នៅខ្លី ជាទូទៅ ៣០ថ្ងៃ ឬតិចជាងនេះ ។ ប្រជាជាតិ Kazakhstan និង Kyrgyzstan និងប្រទេសជាច្រើនទៀតមិនតម្រូវឱ្យសុំទិដ្ឋាការឡើយ ។ នៅឆ្នាំ២០០៧ រដ្ឋមន្ត្រីការបរទេស លោក ហ្គុល បានពន្យល់ពីគោលនយោបាយរួចផុតពីការសុំទិដ្ឋាការនេះគឺដើម្បីជំរុញឱ្យប្រទេសតួកគីក្លាយជាទឹកដីទីពីរសម្រាប់ប្រជាជនតួកគីទាំងអស់ និងអ្នកកាន់សាសនាមូស្ល៊ីម ។[23] ការបង្កើតនូវគោលនយោបាយមិនគិតថ្លៃទិដ្ឋាការជាមួយប្រទេសរុស្ស៊ី មិនមែនជាយុទ្ធសាស្ត្រដែលគ្រោះថ្នាក់ឡើយ ហើយអាចឱ្យតួកគីក្លាយជាសមាជិកពេញលេញរបស់សហភាពអឺរ៉ុប ។

            ៦.ការប្រឈមដាក់គ្នារវាងតួកគី និងរុស្ស៊ីចំពោះសង្រ្គាមនៅស៊ីរី
             ពេលដែលទស្សនៈមួយចំនួនយល់ឃើញថាសង្រ្គាមGeorgia រុស្ស៊ី ក្នុងឆ្នាំ២០០៨ ជាសង្គ្រាមដែលមានមហាអំណាចនៅពីក្រោយខ្នងរវាងរុស្ស៊ី និងតួកគី  ការបញ្ជាក់នេះអាចជាការពិតច្រើន ព្រោះតួនាទីរបស់ប្រទេសទាំងពីរចំពោះសង្រ្គាមស៊ីរីដែលចាប់ផ្តើមកាលពីឆ្នាំ២០១១ បានបង្ហាញពីវិបត្តិយ៉ាងធ្ងន់ធ្ងររវាងទំនាក់ទំនងប្រទេសរុស្ស៊ី និងតួកគី ចាប់តាំងពីសតវត្សទី២១បានចាប់ផ្តើម ។ តួកគីជាប្រទេសដែលដើរតួយ៉ាងសំខាន់ក្នុងការជំរុញឱ្យផ្តួលរំលំរបបផ្តាច់ការរបស់លោក អាសាដ ក្នុងប្រទេសស៊ីរី ខណៈពេលដែលប្រទេសរុស្ស៊ីដែលជាតួអង្គខាងក្រៅព្យាយាមរក្សារបបលោកអាសាដឱ្យនៅគ្រប់គ្រងប្រទេសស៊ីរី ។ មូលដ្ឋាននាវាចម្បាំងរុស្ស៊ីក្នុងកំពង់ផែតាទូសរបស់ស៊ីរី គឺជាមូលដ្ឋានតែមួយគត់ដែលរុស្ស៊ីមាននៅក្នុងសមុទ្រមេឌីទែរ៉ាណេ ។ រុស្ស៊ីបានរារាំងនូវសកម្មភាពអង្គការសហប្រជាជាតិដែលប្រឆាំងរដ្ឋាភិបាលស៊ីរី ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។
            ផ្ទុយទៅវិញប្រទេសតួកគីបានដឹកនាំយ៉ាងសកម្ម និងគាំទ្រការប្រឆាំងរបស់ស៊ីរី ទាំងថ្នាក់ជាតិ និងអន្តរជាតិ ។ ម្យ៉ាងវិញទៀតវាគឺជាសក្ខីភាពមួយចំពោះទំនាក់ទំនងយ៉ាងរឹងមាំរវាងប្រទេសតួកគី និងរុស្ស៊ី និងសារៈសំខាន់នៃប្រយោជន៍រួមរបស់ប្រទេសទាំងពីរដែលប្រធានាធិបតីរុស្ស៊ី លោកពូទីន បានធ្វើដំណើរទ្សនកិច្ចមកកាន់ប្រទេសតួកគី ពេលដែលសង្គ្រាមស៊ីរីកាន់តែអាក្រក់ឡើងកាលពីខែធ្នូ ឆ្នាំ២០១២ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន Georgia គឺជាច្រកចូលរបស់តួកគីទៅកាន់បណ្តាលប្រទេសអាស៊ី អឺរ៉ុប ហើយស៊ីរី ជាច្រកចូលរបស់តួកគីទៅកាន់ប្រទេសបូពាកណ្តាល ហើយអត្ថប្រយោជន៍របស់រុស្ស៊ីក្នុងប្រទេសដែលជាយុទ្ធសាស្រ្តសំខាន់ៗទាំងនេះ បានប៉ះទង្គិចជាមួយតួកគីទាំងស្រុង។ ជម្លោះអត្ថប្រយោជន៍នេះបានរុញច្រានតួកគីដែលគាំទ្រភាគីប្រឆាំងក្នុងជំលួសយោធារបស់រុស្ស៊ី និងGeorgia និងការបន្តសង្រ្គាមស៊ីវិលនៅស៊ីរី ។ រុស្ស៊ីមានអំណាច និងឆន្ទៈទប់ស្កាត់ ចំពោះគោលបំណងតួកគីដែលចង់ពង្រីកឥទ្ធិពលរបស់ខ្លួនក្នុង កាកាស៊ូ និងបូពាកណ្តាល ដូចដែលគេបានធ្វើបានជោគជ័យក្នុងអាស៊ីកណ្តាលកាលពីទស្សវត្សឆ្នាំ១៩៩០ ។ ជាការពិត ពេលដែលតួកគីបានធ្វើដូច្នេះនៅអាស៊ីកណ្តាល តួកគីហាក់ដូចជាទទួលស្គាល់ថាខ្លួនមិនអាច ហើយមិនគួរប្រឆាំងដោយបើកចំហ និងពាក់ព័ន្ធក្នុងជម្លោះយ៉ាងក្តៅគគក់នេះជាមួយរុស្ស៊ីទេ ទាំងនៅ កាកាស៊ូ និងបូពាកណ្តាល ជាពិសេសវាផ្តល់នូវផលប្រយោជន៍ដល់ប្រទេសរុស្ស៊ី និងតួកគី ។

            ៧.វិបត្តិទំនាក់ទំនរុស្ស៊ី និងតួកគីបន្ទាប់ពីជម្លោះនៅ Crimea
          ឧត្តមសេនីយ លោក Oleksandr Rozmazninov របស់ អ៊ុយក្រែន បានរាយការពីការបំពាក់ប្រព័ន្ធការពារម៊ីស៊ីល Iskander-M នៅក្រែមា ។ ការធ្វើដូច្នេះ និងការដាក់ពង្រាយកងទ័ពរុស្ស៊ី ទៅកាន់ឧបទ្វីបដែលជាឧបសម្ព័ន្ធ បានធ្វើឱ្យមានការជជែកដេញដោលយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរតុល្យភាពកងទ័ព ក្នុងតំបន់សមុទ្រខ្មៅ ។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍នៃកិច្ចពិភាក្សានេះទាក់ទងជាមួយផលប៉ះពាល់នៃការបញ្ជូនទ័ពរបស់ក្រុងមូស្កូនៅក្រែមា ជាទំនាក់ទំនងយុទ្ធសាស្រ្តរវាងរុស្ស៊ី និងតួកគី ។  កិច្ចពិភាក្សានេះបានស្តានូវចំណងមិត្តភាពរវាងរុស្ស៊ី និងតួកគី ក្នុងជំនួបមួយរវាងលោកប្រធានាធិបតី វ្លាឌីមាពូទីន និងលោក រីសិប តាយីប អឺរដូហ្កាន ក្នុងក្រុងអង់ការ៉ា ។
            បើទោះជាមានការខ្វែងគំនិតគ្នាចំពោះបញ្ហានៅឧបសម្ព័ន្ធក្រែមា ចំណុចសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី គឺទំនាក់ទំនងពាណិជ្ជកម្ម និងថាមពល ។ តួកគីមិនបានគាំទ្រការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងរុស្ស៊ីទេ ។ ឧទាហរណ៍៖ ប្រទេសទាំងពីរកំពុងតែសាងសង់រោងចក្រនុយក្លេអ៊ែរ ក្នុងតំបន់អាកគូយូ ។ ទោះបីជាគម្រោងធ្លាប់មានបទពិសោធន៍ពន្យារពេលសាងសង់ក៏ដោយ ការសាងសង់ត្រូវបានកំណត់ពេលចាប់ផ្តើមនៅឆ្នាំ២០១៥ ក្នុងរដូវស្លឹកឈើជ្រុះ (Hurriyet Daily News, October 11, 2014). ខុសពីវិស័យថាមពល លោកពូទីន និងលោកអឺរដូហ្កាន បានដឹកនាំកិច្ចពិភាក្សាភាពដែលអាចធ្វើឱ្យតួកគីក្លាយជាមជ្ឍមណ្ឌលថាមពល និងជាទីតាំងថ្មីសម្រាប់ថាមពលរុស្ស៊ី ក្នុងការជំនួសនូវការបរាជ័យបំពង់បង្ហូរប្រេង និងឧស្ម័ន South Stream ដែលត្រូវបានគេរំពឹងថានឹងកើនឡើងផុតប្រទេស អ៊ុយក្រែន ឆ្លងកាត់តាមតួកគីទៅសហភាពអឺរ៉ុប (Newsru.com, December 11, 2014)។ ការពិភាក្សានេះត្រូវបានគាំទ្រដោយ នាយកប្រតិបត្តិក្រុមហ៊ុន Gazprom លោក Alexei Miller ដែលបានប្រកាសពីគោលដៅយុទ្ធសាស្ត្ររបស់រុស្ស៊ីក្នុងការកាត់បន្ថយការពឹងផ្អែកទៅលើអ៊ុយក្រែន ក្នុងការតភ្ជាប់រដ្ឋ (Newsru.com, December 6, 2014)
            ជាការពិត តួកគីទទួលផលចំនេញពីការមិនអើរពើចំពោះការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុបមកលើប្រទេសរុស្ស៊ី ហើយបានធ្វើការជាមួយសហភាពអឺរ៉ុបផង និងប្រទេសរុស្ស៊ីផងលើគម្រោងដែលប្រកួតប្រជែងក្នុងការតភ្ជាប់ឧស្ម័នធម្មជាតិ (Gazeta.ru, September 12, 2014) ។ ប៉ុន្តែអ្នកតាមសង្កេតការតួកគីលោក អាលី យុតាហ្គូល បានព្រមានប្រឆាំងចំពោះការធ្វើឱ្យមានភាពអាក្រក់នៃទំនាក់ទំនងជាមួយស្ថាប័នប្រទេសលោកខាងលិច រួមមាន អង្គការណាតូ ដែលតួកគីបានចូលជាសមាជិកចាប់តាំងពីឆ្នាំ១៩៥២ ហើយលោកបានអះអាងទៀតថាអនាគតដែលអាចរបស់ក្រុងអង់ការ៉ានឹងត្រូវការឈរជាមួយប្រទេសលោកខាងលិច ក្នុងការអភិវឌ្ឍបញ្ហាសន្តិសុខនៅក្នុងសមុទ្រខ្មៅ កាកាស៊ូ ។ លើសពីនេះទៀត គាត់បានបង្ហាញពីក្តីបារម្ភប្រឆាំងនឹងការរីកចម្រើនថាមពលរបស់តួកគីដែលពឹងផ្អែកលើប្រទេសរុស្ស៊ី (Zaman, December 7, 2014)
            ប្រវត្តិវិទូរុស្ស៊ី លោក Sergei Balmasov បានគូសបញ្ជាក់ថាចំណុចទីពីរដែលលើកឡើងថា៖ ការពឹងផ្អែកទាំងស្រុងរបស់តួកគីទៅលើថាមពលឧស្ម័នរុស្ស៊ីជាបញ្ហាសំខាន់មួយដែលទប់ស្កាត់ក្រុងអង់ការ៉ាពីការអនុវត្តគោលនយោបាយគាំទ្រសកម្មចំពោះប្រទេសរុស្ស៊ី រួមមាន បញ្ហាក្រែមា តាតាស និងបញ្ហាឧបសម្ព័ន្ធឧបទ្វីបក្រែមា ។ ប៉ុន្តែគាត់បានបញ្ជាក់ទៀតថា ការផ្គត់ផ្គល់ឧស្ម័ននាពេលខាងមុខមកពីទឹកដីឃីដរបស់ប្រទេសអ៊ីរ៉ាក់ភាគខាងជើង និងប្រទេសអ៊ីរ៉ង់ ប្រហែលជាគ្របដណ្តប់៣០% នៃតម្រូវការរបស់តួកគី និងឈានដល់ការផ្លាស់ប្តូរវិកទ័រគោលនយោបាយរបស់តួកគី ក្នុងទិសដៅមួយមិនល្អសម្រាប់ប្រទេសរុស្ស៊ី (Newsbalt, March 6, 2014)
            ភាពខុសគ្នានៃកិច្ចសហប្រតិបត្តិការថាមពល  ការបញ្ជួនទ័ពរបស់រុស្ស៊ីទៅតំបន់ក្រែមា បានបន្សល់ទុកនូវចំណុចដែលជាបញ្ហារវាងទំនាក់ទំនងរុស្ស៊ី និងតួកគី ។ កងទ័ពអាកាសរប់សរុស្ស៊ីបានដាក់ពង្រាយនៅក្រែមា ដូចជាប្រព័ន្ធការពារមីស៊ីល ទំនើប S-300PMU (Vzglyad, December 3) រួមជាមួយ Su-27SM និង យន្តហោះចម្បាំង Su-30M2 និងយន្តហោះចម្បាំង Tu-22 (Lenta.ru, November 26) ។ ដូចគ្នានេះដែរ ការ ការពារឆ្នេររបស់នាវាចម្បាំងរុស្ស៊ី រឹងមាំដោយការបំពាក់ ប្រព័ន្ធមីស៊ីលចល័ត Bastion-P
            រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានថ្លឹងថ្លែងពីការបញ្ជូនទ័ពនៅក្រែមា ដោយកត់សំគាល់ពីការមិនពេញចិត្តរបស់អង្គការណាតូ ប្រឆំាងនឹងប្រទេសរុស្ស៊ី (Lenta.ru, November 12) ។ ផ្ទុយទៅវិញ លោក Semyon Bagdasarov អ្នកវិភាគអំពីកងទ័ពរុស្ស៊ី បានបញ្ជាក់នៅដើមរដូវផ្ការីកថា រុស្ស៊ី ត្រូវការបំពាក់មីស៊ីលគ្រាប់ប្លោង Iskander នៅក្រែមា ព្រោះតួកគីបានរំលោភទៅលើសន្ធិសញ្ញា ម៉ុងត្រូ ដោយអនុញ្ញាតឱ្យនាវាចម្បាំងជាច្រើនរប់សអង្គការណាតូឆ្លងកាត់តាមខ្សែបន្ទាត់ព្រំដែន និងអនុញ្ញាតឱ្យពួកគេពន្យារស្នាក់នៅក្នុងសមុទ្រខ្មៅ ។ គាត់បានអះអាងទៀតថា៖ មីស៊ីល Iskander អាចប្រើប្រឆាំងនឹង នាវាចម្បាំងរបស់សម្ព័ន្ធមិត្តណាតូក្នុងតំបន់បាន (Moskva Tretiy Rim, October 21, 2014)
            ប៉ុន្តែអ្នកជំនាញរបស់អ៊ុយក្រែន និងរុស្ស៊ីខ្លះ ជឿថាតុល្យភាពអំណាចបច្ចុប្បន្ននេះនៅក្នុងសមុទ្រខ្មៅផ្តល់អំណោយផលដល់ប្រទេសតួកគី ។ សាកលវិទ្យាល័យ Pavel Shlykov ក្នុងទីក្រុងមូស្កូបានសរសេរថា ៖ នាពេលបច្ចុប្បន្ន តុល្យភាពអំណាចគឺធ្វើឱ្យតួកគីចំនេញ ដូចក្នុងអំឡុងពេលសង្រ្គាមត្រជាក់ជាឧទាហរណ៍។ តួកគីជាប្រទេសទី១៧ដែលមានសេដ្ឋកិច្ចរឹងមាំលើពិភពលោក ជាមួយនឹងចំនេះដឹងផ្អែកលើកាអភិវឌ្ឍវិស័យឧស្សាហកម្មយ៉ាងខ្លាំងក្លា ហើយជាសម្ព័ន្ធមិត្តយោធាធំទីពីររបស់ណាតូ ដែលមានអាវុធដែលមានបច្ចេកវិជ្ជាខ្ពស់បង្កើត និងផលិតក្នុងប្រទេសតួកគី (Russiancouncil.ru, December 3, 2014)
ពេលបច្ចុប្បន្ននាវាចម្បាំងរបស់តួកគី និងកងទ័ពអាកាស ក្នុងសមុទ្រខ្មៅ គឺមានចំនួនច្រើន និងមានបច្ចេកទេសទំនើប ជាងអាវុធក្នុងស្រុករបស់រុស្ស៊ី ។ នាវាចម្បាំងរបស់តួកគី រួមមាននាវាចម្បាំង និងនាវាមុជទឹកគំរូរបស់អាឡឺម៉ង់ និងនាវាចម្បាំងដែលផ្តល់ឱ្យដោយសហរដ្ឋអាមេរិក បារំាង ​ ។ ហើយតួកគីក៏ផលិតនាវាចម្បាំងដោយខ្លួនឯងផងដែរ ។ ដោយសារតួកគីជាសមាជិករប់សណាតូ តួកគីក៏អាចទទួលបានប្រព័ន្ធអាវុធទំនើបពីសហរដ្ឋអាមេរិក ។ យោងតាមកិច្ចសន្យារកាលពីខែឧសភា ឆ្នាំ២០១៤ ដែលព្រមព្រៀងដោយនាយកដ្ឋានរដ្ឋ៖ ប្រទេសតួកគីនឹងប្រើប្រាស់នូវសមត្ថភាពនៃនាវាមុជទឹកបំពាក់ដោយបច្ចេកវិជ្ជាទំនើប MK 48 Mod 6 នៅលើនាវាមុជទឹក លំដាប់ CERBEថ្មី(Dsca.mil, May 12, 2014)
            ខណៈពេលដែលកងទ័ពអាកាសរបស់តួកគី រួមមាន យន្តហោះចម្បាំងដែលផលិតក្នុងស្រុកF-16 និងថ្មីៗនេះទទួលយកនូវនាវាដឹកយន្តហោះចម្បាំងA400Mមួយដែលទំនើបក្នុងចំណោមគម្រោងទាំងដប់(Turkish Air Force May 16, 2014) ។ អ្នកជំនាញរុស្ស៊ី តួកគី លោក Andrey Boldyrev គិតថាកម្លាំងបាញ់របស់នាវាចម្បាំតួកគី គឺ ១.៥ដង បើប្រៀបនឹង BSF (Topwar.ru, March 11, 2014)  អ្នកជំនាញការទ័ពរបស់អ៊ុយក្រែន លោក Admiral (Ret.) Ihor Kabanenkoក៏បានបញ្ជាក់អំពីយោធារបស់តួកគីខ្លាំងជាងរុស្ស៊ី ។
            ប្រហែលជាយ៉ាងហើចណាស់ដោយសារតែការផ្លាស់ប្តូរយ៉ាងមានអំណោយផលនៃតុល្យភាពយោធាចំពោះតួកគី ក្រុងអង់ការ៉ាបានបង្ហាញថាគោលនយោបាយរបស់ខ្លួន គឺនៅឆ្ងាយពីការក្លាយជាប្រទេសនៅក្រាមឥទ្ធិពលរបស់រុស្ស៊ី ។ ជាការកត់សំគាល់ រដ្ឋមន្ត្រីការបរទេសថ្មី របស់តួកគីលោក Mevlut Cavusogluបានបញ្ជាក់ពីការគាំទ្ររបស់តួកគីចំពោះគោលបំណងរបស់ Georgia ក្នុងការដាក់បញ្ចូលស្ថាប័ន អាត្លង់ទិក អឺរ៉ុប(Mfa.gov.tr, accessed December 12, 2014),  និងសំដែងនូវក្តីបារម្ភចំពោះស្ថានភាពនៅតាតាស ក្រែមា ដែលស្ថិតនៅក្រោមសម្ពាធ រដ្ឋបាលស្របច្បាប់របស់រុស្ស៊ី ហើយបញ្ជាក់ទៀតថា ៖ តួកគីមិនបានទទួលស្គាល់ឧបសម្ព័ន្ធក្រែមាខុសច្បាប់នោះទេ ហើយនឹងបន្តធ្វើដូច្នេះទៀតនាពេលខាងមុខ (Mfa.gov.tr,accessed on December 11, 2014)។ ប៉ុន្តែជាមួយយុទ្ធនាការយោធារបស់រុស្ស៊ី ស្ថានភាពសន្តិសុខក្នុងសមុទ្រខ្មៅគឺនៅតែមានបញ្ហាតានតឹង ។ ដូច្នេះ វាបានត្រូវគេយល់ឃើញថាតើក្រុងអង់ការ៉ានឹងអាចរក្សានៅយុទ្ធសាស្រ្តល្អរបស់ខ្លួនជាមួយរុស្ស៊ីបានឬយ៉ាងណា ។
           
            ៨. ទំនាក់ទំនង រវាងរុស្ស៊ី និងតួកគីបន្ទាប់ពីថ្ងៃ២៤ វិច្ឆិកា ២០១៥
          មួយថ្ងៃបន្ទាប់ពីប្រទេសតួកគីបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ី ប្រទេសរុស្ស៊ីបានសន្និដ្ឋានថាយន្តហោះរបស់ខ្លួនស្ថិតក្នុងប្រទេសស៊ីរី ហើយត្រូវបានបាញ់ទម្លាក់នៅជិតព្រំដែនប្រទេសតួកគី។ បញ្ហានេះបានទាញឱ្យប្រទេសទាំងពីមានការប្រឈមដាក់គ្នាយ៉ាងខ្លាំង ដែលធ្វើឱ្យទំនាក់ទំនងពួកគេកាន់តែប្រេះឆាខ្លាំងឡើងៗ ។ ឧបត្តហេតុនេះបានធ្វើឱ្យប្រទេសទាំងពីខាតបង់យ៉ាងច្រើន ជាពិសេសប្រទេសតួកគីដែលពឹងផ្អែងស្ទើរតែទាំងស្រុងនូវថាមពល ឧស្ម័ន និងថាមពលនុយក្លែអ៊ែរ របស់រុស្ស៊ី ។
            ប្រធានាធិបតីរបស់តួកគីលោក Recep Tayyip Erdogan និងដៃគូវិវាទរបស់គាត់ លោកប្រធានាធិបតី វាឡាឌីមាពូទីនបានចោទគ្នាទៅវិញទៅមក ដោយតួកគីបានប្តេជ្ញាថាត្រូវតែការពារព្រំដែនរបស់ខ្លួន ហើយរុស្ស៊ីក៏ប្តេជ្ញាដែរថា ខ្លួននឹងកំទិចអ្វីៗដែលគំរាមកំហែងដល់កងទ័ពរបស់ខ្លួនក្នុងប្រទេសស៊ីរី ។ លោកពូទីន ដែលបានបញ្ជូនប្រព័ន្ធការពារយន្តហោះយ៉ាងទំនើបមួយទៅលានដ្ឋានអាកាសក្នុងប្រទេសស៊ីរីបាននិយាយថា៖ ‹‹បន្ទាប់ពីអ្វីដែលបានកើតឡើង កាលពីម្សិលមិញ យើងមិនអាចដឹងថានឹងមានឧបត្តហេតុផ្សេងទៀតកើតឡើងនោះទេ ។ ហើយប្រសិនបើ វាកើតឡើង យើងនឹងឆ្លើយតបវិញមិនថាតាមវិធីណានោះទេ (The Wall Street, Nov 25, 2015)››។  ការបាញ់ទម្លាក់នេះបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងចំពោះវិវាទរវាងប្រទេសមហាអំណាចសំខាន់ៗក្នុងជម្លោះស៊ីរី ។ ប៉ុន្តែការគំរាមភ្លាមៗរបស់រុស្ស៊ីចំពាះតួកគី គឺទំនាក់ទំនងសេដ្ឋកិច្ច ។
            សហរដ្ឋអាមារិកបានចោទប្រកាន់ប្រទេសរុស្ស៊ី ថារុស្ស៊ីមានគោលដៅផ្សេងទៀតនៅក្រោយការវាយប្រហារដ្ឋអ៊ីស្លាម ដើម្បីជួយដល់សម្ព័ន្ធមិត្តរបស់ខ្លួន លោកប្រធានាធិបតីបាសាល អាល អាសាដ ដែលប្រទេសលោកខាងលិចចង់ឱ្យចុះចេញពីតំណែង ។ បើទោះជាស្ថានភាពកាន់តែតានតឹងយ៉ាងណាក៏ដោយ មិនមានសញ្ញាណាមួយក្នុងការចាត់វិធានការវាយតបតដើម្បីសងសឹកចំពោះការបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ីនោះទេ។ រដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ី លោក Sergei Lavrov បាននិយាយថា៖ ‹‹រុស្ស៊ីមិនមានគម្រោងធ្វើសង្គ្រាមជាមួយប្រទេសតួកគីទេ›› ។ ពេលដែលបញ្ហាសន្តិសុខនៅព្រំដែនកាន់តែកើនកំដៅឡើង មន្ត្រីតួកគីបានប្រកាន់ជំហ៊រមិនធ្វើសង្គ្រាមជាមួយរុស្ស៊ីឡើយ ។ លោក Erdogan បាននិយាយថា៖ ‹‹យើងបានកំពុងតែបង្ហាញនូវកិច្ចខំប្រឹងប្រែងអស់រយៈពេលយ៉ាងយូរដើម្បីការពារកុំឱ្យឧបត្តហេតុកើតឡើង ហើយបានព្រមានដល់ប្រទេសដែលពាក់ព័ន្ធទាំងអស់ ។ យើងពិតជាគ្មានបំណងធ្វើឱ្យឧបត្តហេតុនេះកាន់តែតានតឹងឡើងៗ នោះទេ›› ។
            ហេតុការណ៍នេះបានធ្វើឱ្យមេដឹកនំាកំពូលៗរបស់ពិភពលោកមកពី អាឡឺម៉ង់ សហរដ្ឋអាមេរិក និងប្រទេសចិន បានជំរុញឱ្យបន្ថយស្ថានភាពតានតឹងចាប់តាំងពីការបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ីជាលើកដំបូងដោយសម្ព័ន្ធមិត្តណាតូ កាលពីឆ្នាំ១៩៥២ ។ លោក ឡាវរ៉ូវ បានផ្អាកដំណើរទ្សនកិច្ចទៅកាន់ប្រទេសតួកគី ប៉ុន្តែបានសន្ទនាគ្នាតាមទូរស័ព្ទរយៈមួយម៉ោង ហើយភាគីទាំងពីរបានយល់ព្រមចែករំលែកនូវសេចក្តីលម្អិតអំពីការបាញ់ទម្លាក់យន្តហោះនេះ តាមទំនាក់ទំនងការទូត និងយោធា ។ ហើយបានបន្ថែមទៀតថា៖ ‹‹ឧបត្តហេតុហាក់ដូចជា ការបង្កជម្លោះដោយគ្រោងទុក››។ ប៉ុន្តែលោកបញ្ជាក់ថាជំនួយ និងប្រជាជនតួកគីនឹងមិនជួបបញ្ហាអ្វីដែលគួរឱ្យបានរម្ភនោះទេ លុះត្រាតែទីក្រុងមូស្កូធ្វើការវាយតម្លៃឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយក្រុងអង់ការ៉ា ។ តួកគី និងរុស្ស៊ីអាចញែកនូវវិបត្តិរបស់ពួកគេ ចំពោះបញ្ហាជាច្រើនដូចជា នៅស៊ីរី និងអ៊ុយក្រែន ដែលធ្វើឱ្យចំណងសេដ្ឋកិច្ចរបស់ខ្លួនមិនអាចទៅមុខដោយរលូនឡើយ។
            ពាណិជ្ជកម្មរវាងប្រទេសក្បែរខាងសមុទ្រខ្មៅបានកើនឡើងទ្វេដងដល់ទៅជាង ៣០ពាន់លានដុល្លារៀងរាល់ឆ្នាំរយៈពេលជាងមួយទស្សវត្សកន្លងមក ។ ការនាំចេញរបស់តួកគីបានកើនឡើងប្រហែល២០% ។ ប៉ុន្តែបន្ទាប់ពីតួកគីបានចេញសេចក្តីថ្លែងការណ៍ជាលើកដំបូងអំពីការរំលោភបំពានលើដែនអាកាសរបស់ខ្លួនពីសំណាក់ប្រទេសរុស្ស៊ីកាលពីដើមខែតុលា ក្រុងអង់ការ៉ាបានគំរាមពីការរង្គោះរង្គើនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ហើយក្រុងមូស្កូក៏បានធ្វើការឆ្លើយតបដូចគ្នាដែរ ។ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា៖ ‹‹គម្រោងរួមគ្នាគឺផុយស្រួយណាស់ដែលអាចនឹងត្រូវផ្អាក ហើយជំនួយរបស់តួកគីអាចខាតបង់ក្នុងការភ្ជាប់ទៅទីផ្សាររបស់រុស្ស៊ី ប៉ុន្តែគាត់មិនបានផ្តល់នូវសេចក្តីលម្អិតជាក់លាក់ឡើយ›› ។
            លោក Erdogan បាននិយាយថា៖ ‹‹តួកគីអាចនឹងរកអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិដទៃទៀត ហើយក្រុងអង់ការ៉ាអាចស្វែងរកដៃគូផ្សេងទៀតដើម្បីសាងសង់រោងចក្រនុយក្លេអ៊ែរដំបូងរបស់ខ្លួន ប្រសិនបើរុស្ស៊ីផ្អាកនូវគម្រោងសាងសង់›› ។ ការបង្វែរទិសដៅពាណិជ្ជកម្មថាមពលគឺមិនមែនជារឿងងាយស្រួលឡើយ ពីព្រោះតួកគីទិញឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ីប្រមាណជា៦០% ដែលជាបរិមាណមួយយ៉ាងច្រើន ហើយពិបាកក្នុងការធានាភ្លាមៗពីប្រទេសដទៃក្នុងការផ្គត់ផ្គង់ ។ រុស្ស៊ីក៏ផ្អែកផងដែរលើការលក់ឧស្ម័នឱ្យតួកគី ដែលជាអតិថិជនធំទីពីរបន្ទាប់ពីប្រទេសអាឡឺម៉ង់ សម្រាប់ចំណូលជាតិក្នុងការស្តារថវិការប់សខ្លួន ដែលកំពុងតែមានឱនភាព ដែលបណ្តាលមកពីការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិច ករណីវិបត្តិនៅអ៊ុយក្រែន ហើយធ្វើឱ្យប្រេងចុះថ្លៃ ។
            ភ្នាក់ងារទេសចរណ៍សហព័ន្ធរបស់រុស្ស៊ី បានណែនាំអ្នកដឹកនាំដំណើរទេសចរណ៍ បញ្ឍប់ការលក់ដំណើរទេសចរណ៍ទៅតួកគី ។ ភ្ញៀវទេសចរណ៍រុស្ស៊ីអាចផ្តល់ចំណូលដល់តួកគីប្រហែលជា ២.៥ពាន់លានដុល្លា ឬប្រហែល ០.៥% នៃប្រាក់ចំណូលថវិការជាតិសរុប នេះបើយោងតាមលោក Charles Robertson ប្រធានសេដ្ឋកិច្ចវិទូពិភពលោក នៅរដ្ឋធានី Renaissance ។ ភាពតានតឹងនៃចំណងការទូទរវាងក្រុងមូស្កូ និងក្រុងអង់ការ៉ា ក៏ធ្វើឱ្យមានភាពផុយស្រួយដល់ការខិតខំរបស់បារាំង រួមជាមួយប្រទេសរុស្ស៊ី ដែលដឹកនាំចម្រុះដោយអាមេរិកក្នុងការវាយប្រហាររដ្ឋអ៊ីស្លាមជ្រុលនិយម ។ ប្រទេសតួកគី និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន រួមបញ្ចូលទាំងសហរដ្ឋអាមេរិកផងដែរកំពុងតែដាក់សំពាធដើម្បីដកលោក អាសាដ ពីអំណាច បន្ទាប់ពីរយៈពេលអន្តរកាលដើម្បីបញ្ចប់សង្គ្រាមនៅស៊ីរី  ខណៈពេលដែលរុស្ស៊ីគាំទ្រលោកអាសាដឱ្យបន្តកាន់អំណាច ។
            ៨.១. ភាពតានតឹងរវាងរុស្ស៊ី និងតួកគីអាចធូរស្រាលបានតាមយៈផ្លូវការទូត  
            លោក Davutoglu បាននិយាយថា៖ ‹‹តួកគីតែងតែភា្ជប់សារៈសំខាន់ចំពោះទំនាក់ទំនងជាមួយរុស្ស៊ី ហើយលោកបានជំរុញឱ្យប្រធានាធិបតីរុស្ស៊ី លោកវាឡាឌីមា ពូទីន ដោះស្រាយវិបត្តិនៃការបាញ់ទម្លាក់យន្តហោះតាមមធ្យោបាយការទូត›› ។[24]         ប្រទេសតួកគីមិនមានបំណងធ្វើឱ្យស្ថានភាពតានតឹងកើតឡើងឡើយ ហើយតួកគីនឹងមិនអាចសុំទោសរុស្ស៊ីទេ ដោយសារការចោទប្រកាន់របស់រុស្ស៊ីចំពោះតួកគីថាបានចាក់ក្រុងមូស្កូមួយកាំបិតពីក្រោយនោះ គ្មានមូលដ្ឋានច្បាស់លាស់ ។នាយករដ្ឋមន្រ្តី តួកគីអះអាងផងដែរថា ‹‹ការរំលោភបំពានលើដែនអាការសបស់ខ្លួនពីសំណាក់រុស្ស៊ី ដូចជាការចាក់មួយកាំបិតចំដើមទ្រូងរបស់តួកគី ។ ហើយលោកបានបន្ថែមទៀតថា តួកគីជឿជាក់យ៉ាងមុតមាំក្នុងការដោះស្រាយវិបត្តិតាមរយៈការពិភាក្សាគ្នា›› ។[25] លោកDavutoglu ថា តួកគីមិនបានបាញ់ទម្លាក់យន្តហោះរុស្ស៊ីនៅលើទឹកដីស៊ីរីទេ យន្តហោះត្រូវបានបាញ់ទម្លាក់នៅលើទឹកដីតួកគី ។
            កាលពីថ្ងៃសៅរ៍ ទី២៨ លោកពូទីបានបញ្ជារឱ្យដាក់ទណ្ឌកម្មមកលើតួកគីដើម្បីជាការឆ្លើយតបចំពោះក្រុងអង់ការ៉ាដែលបដិសេធមិនព្រមសំទោសចំពោះឧបត្តហេតុនេះ ។ ការដាក់ទណ្ឌកម្មរួមមានការហាមចំពោះការនាំចេញមួយចំនួនរបស់តួកគី ការហាមចំពោះការជួលប្រជាជនតួកគីឱ្យធ្វើការងារចាប់ពីឆ្នាំក្រោយទៅ និងការព្យួរការធ្វើដំណើរដោយមិនចំាបាច់បង់ថ្លៃទិដ្ឋាការចំពោះជនជាតិតួកគី ។ ទោះជាយ៉ាងណាក៏ដោយ លោក Davutoglu បានមានប្រសាសន៍ថា៖ ‹‹ការដាក់ទណ្ឌកម្មរបស់រុស្ស៊ីមកលើតួកគី មិនអាចធ្វើឱ្យប្រទេសយើងចុះខ្សោយឡើយ ក្រុងមូស្កូគួរតែបើកនូវចំណងការទូទដើម្បីដោះស្រាយវិបត្តិនេះ ជាជាងការដាក់ទណ្ឌកម្មប្រឆាំងប្រទេសតួកគី›› ។
           
          នៅចន្លោះចុងខែមីនា និងដើមខែមេសា គេឃើញលោកប្រធានាធិបតី Erdogan និងរដ្ឋមន្ត្រីការបរទេសរបស់លោកបានធ្វើដំណើរទស្សនកិច្ចទៅប្រទេស រ៉ូម៉ានី ម៉ូលដូវ៉ា លីស៊ូនា ស្លូវ៉ាគី និងប្រទេសស្លូវ៉ានី ។ គេក៏ឃើញជំនួយការរដ្ឋលេខាធិការសហរដ្ឋអាមេរិក លោកស្រីនូលែនបានធ្វើដំណើរទស្សនកិច្ចទៅប្រទេសតួកគីផងដែរ ។ ទោះបីជាគេមិនបានដឹងថាតើកិច្ចប្រជុំដែលលោកស្រីបានរៀបចំនោះក្នុងគោលបំណងអ្វីក៏ដោយ តែវាជាពេលវេលាមួយដ៏មានសារៈសំខាន់។ លោកស្រីនូលែន តែងតែមានបំណងចង់ជួបមនុស្សដែលគួរឱ្យចាប់អារម្មណ៍ក្នុងប្រទេសទាំងនេះ  ហើយវាជាដំណើរទស្សនកិច្ចដែលស្ងៀមស្ងាត់មិនធ្លាប់មានពីមុនមក ។ ប៉ុន្តែការពិភាក្សាជាច្រើនអំពី Stratfor ចំពោះផ្តត់គំនិតទៅលើIntermarium សម្ព័ន្ធមិត្តនេះគឺស្ថិតនៅតាមបណ្តោយព្រំប្រទល់សហភាពអឺរ៉ុប និងរុស្ស៊ី ។ តួកគីជាប្រទេសដែលមានសារៈសំខាន់ណាស់ ពីព្រោះប្រទេសជាច្រើនស្ថិតនៅក្នុង Intermarium ដែលមានសកម្មភាពយ៉ាងខ្លាំង ដូចជាប្រទេសប៉ូឡូញ រ៉ូម៉ានី ។ តើតួកគីជាតួអង្គដែលមានឥទ្ធិពលរឺ ក្នុងសម្ព័ន្ធភាពនេះ ? ជាការពិតប្រទេសប៉ូឡូញ និងប្រទេសរ៉ូម៉ានី បានកំពុងត្រូវការតួកគី ពីព្រោះតួកគីស្ថិតនៅតាមបណ្តោយភាគខាងត្បូងនៃសមុទ្រខ្មៅ ។ វាត្រួតត្រាច្រកចេញចូលសមុទ្រ ដូច្នេះតាមទស្សនយុទ្ធសាស្រ្តយោធារបស់រុស្ស៊ី ការចងសម្ព័ន្ធមិត្តជាមួយតួកគី ឬយ៉ាងហើចណាស់ការយោគយល់គ្នាជាមួយតួកគី គឺមានសារៈសំខាន់ណាស់ចំពោះកម្លាំងនាវាចម្បាំងរបស់ខ្លួន ។ ហើយចំពោះប្រទេសដែលស្ថិតនៅជុំវិញសមុទ្រខ្មៅ ដូចជា រ៉ូម៉ានី និងប៊ុលការីជឿជាក់ថាតួកគីដែលជាសមាជិករបស់ណាតូ គឺជាតួអង្គយ៉ាងមានសារៈសំខាន់ ។ ពីព្រោះគេឃើញមានជំនួបជាច្រើនរវាងថា្នក់ដឹកនាំរបស់រ៉ុម៉ានី និងតួកគី ហើយគេឃើញរដ្ឋមន្ត្រីការបរទេសប៉ូឡូញ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសតួកគីកាលពីពីរបីសបា្តហ៍កន្លងទៅ ដូច្នេះវាច្បាស់ណាស់ថាពួកគេពិតជាជាប់ពាក់ព័ន្ធគ្នា ។  ហើយតួកគីក៏បានចូលរួមសមយុទ្ធក្នុងសមុទ្រខ្មៅជាមួយរ៉ូម៉ានី និងប៊ុលការីផងដែរ ។ ជាក់ស្តែងរូបភាពទាំងអស់នេះពិតជាធ្វើឱ្យមានការភ័យខ្លាចដល់ប្រទេសរុស្ស៊ី ។ ហើយរុស្ស៊ីមានការប្រយ័ត្នប្រយ៉ែងយ៉ាខ្លាំងចំពោះការលេងល្បែងជាមួយប្រទេសតួកគី ។ ពួកគេបានជៀសវាងការជាន់ជើងគ្នាទៅវិញទៅមក អស់រយៈពេលជាយូរមកហើយក្នុងករណី កាកាស៊ូ និងបរិយាកាសជាន់គ្នានៃឥទ្ធិពលអឺរ៉ុប ។ ប៉ុន្តែគេឃើញថាការចាប់ផ្តើមផ្លាស់ប្តូរនេះគឺវាតិចតួចណាស់ ។
            ៩. សេណារីយោបួនរវាងទំនាក់ទំនងរុស្ស៊ី និងតួកគី ដែលនឹងកើតមានពេលខាងមុខ
          បន្ទាប់ពីប្រធានាធិបតីរបស់រុស្ស៊ី លោកវាឡាឌីមាពូទីន បានចុះហត្ថលេខាលើអនុក្រិត្យ ដើម្បីអនុម័តលើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រទេសតួកគី វិបត្តិដ៏ធ្ងន់ធ្ងររវាងទំនាក់ទំនងរុស្ស៊ី និងតួកគីដែលបណ្តាលមកពីការបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ីកាលពីខែវិច្ឆកា ទី២៤ បានធ្វើឱ្យវិបតិ្តកាន់តែមានភាពតានតឹង ។
            ហើយម្យ៉ាងវិញទៀត ការបដិសេធរបស់លោកពូទីន មិនជួបប្រជុំជាមួយប្រធានាធិបតី Tayyip Erdogan ក្នុងកិច្ចប្រជុំស្តីអំពីការប្រែប្រួលអាកាសធាតុក្នុងទីក្រុងប៉ារី  និងការមិនលោកទូរស័ព្ទកាលពីពេលកន្លងទៅថ្មីៗនេះ ជាសក្ខីភាពមួយបញ្ជាក់ពីជំហ៊ររឹងមាំរបស់ក្រុងមូស្កូដើម្បីទាញយកអ្វីបន្ថែមលើសពីការសុំទោសពីសំណាក់ភាគីតួគី ។ គេអាចកំណត់នូវសេណារីយោចំនួន៤ ក្នុងស្ថានការនេះ ៖
            ‌៩.១. ទំនាក់ទំនងរវាងប្រទេសទំាងពីររឹតតែតានតឹងឡើង
          ភាពតានតឹងនេះមិនអាចគេចផុតទេ រហូតដល់មានការប្រយុទ្ធគ្នារវាងតួកគី និងរុស្ស៊ីក្នុងព្រំដែនតួកគី និងរុស្ស៊ី ។ វាប្រហែលជានឹងក្លាយជាការពិត ប្រសិនបើក្រុងអង់ការ៉ានៅតែបន្តគាំទ្រជនជាតិតួកគី ដើមកំណើតស៊ីរី ហើយរុស្ស៊ី មិនបញ្ឍប់ការវាយប្រហារនៅតំបន់របស់ប្រជាជនតួកគី ដើមកំណើតស៊ីរី និងសម្ព័ន្ធមិត្តតួកគីដទៃទៀត ក្នុងចំណោមកងកម្លាំងប្រឆាំងស៊ីរី ។ ឧបត្តហេតុផ្សេងទៀតដែលអាចឈានដល់ការប្រើប្រាស់កម្លាំងដែលមិនបានរំពឹងទុក ។ ហេតុផលនយោបាយចំពោះភាពតានតឹងកាន់តែខ្លាំងឡើង ប្រហែលជាមធ្យោបាយដែលធ្វើឡើងដោយភាគីទាំងសងខាង ដែលផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះតុល្យភាពនៃអត្ថប្រយោជន៍ទាំងសងខាង ។
            ៩.២. ការផ្អាកសកម្មភាពភាគីទាំងសងខាង
          ភាគីទំាងពីរបន្តរក្សានូវជំហ៊ររបស់គេទាំងសងខាង ដោយបន្តនូវដំណោះស្រាយតាមផ្លូវនយោបាយ ប៉ុន្តែត្រូវតែផ្អាកនូវសកម្មភាពដែលបង្កឱ្យស្ថានភាពរឹតតែតានតឹង ។ ជាពិសេសប្រទេសរុស្ស៊ីត្រូវផ្អាកការហោះហើរយន្តហោះចម្បាំងរបស់ខ្លួននៅតាមព្រំដែនតួកគី និងស៊ីរី  ហើយក្រុងអង់ការ៉ាបញ្ឈប់ការគាំទ្រជនជាតិតួកគី ដើមកំណើតស៊ីរី និងបិទព្រំដែនដើម្បីទប់ស្កាត់ការចូលពីសំណាក់រដ្ឋអ៊ីស្លាមរបស់ប្រទេសអ៊ីរ៉ាក់ អាវុធយុទ្ធភ័ណ្ឌ និងការគេចពន្ធ ។ ចំពោះកិច្ចការទូត ត្រូវបញ្ឈប់ការដាក់ទណ្ឌកម្មលើគ្នាទៅវិញទៅមក ។
            ៩.៣. ការសម្របម្រួល  
        ក្រុងអង់ការ៉ា និងក្រុងមូស្កូ តាមរយៈការសម្របសម្រួលរបស់ប្រទេសដែលនៅជាប់គ្នាយល់ព្រមទៅលើការទាក់ទងជាផ្លូវការជាមួយទស្សនៈដើម្បីស្តារនៅទំនាក់ទំនង យ៉ាងហើចណាស់ត្រឹមកម្រិតយោធា និងភ្នាក់ងារការទូត ។ ទណ្ឌកម្មខ្លះត្រូវលើកមកនិយាយជាទៀងទាត់ក្នុងពេលដូចគ្នាផងដែរ ។ ដើម្បីដឹងពីសេណារីយោនេះ ភាគីតួកគីត្រូវតែស្វែងរកភាសាថ្មីមួយដើម្បីជំនួសដោយពាក្យថាសោកស្តាយដែលតិចតួចបំផុតចំពោះអ្វីដែលបានលេចលឺ ។
            ៩.៤. ការស្តារឡើងវិញនៃទំនាក់ទំនងប្រទេសទំាងពីរ
ដើម្បីអាចស្តារឡើងវិញបាននូវទំនាក់ទំនងរវាងភាគីទំាងពីរ វាត្រូវតែមានកិច្ចប្រជុំកម្រិតកំពូលមួយរវាងលោកពូទីន និងលោក អឺរដូហ្កាន ។ បន្ទាប់ពីកិច្ចប្រជុំបែបនេះ វាអាចធ្វើឱ្យក្រុងមូស្កូនឹងប្រកាសលុបចោលនូវទណ្ឌកម្មដែលបានដាក់នាពេលថ្មីៗកន្លងទៅ ។ ភាគីទាំងពីរត្រូវចាប់ផ្តើមសហប្រតិបត្តិការក្នុងប្រទេសស៊ីរី លើបញ្ហាកងទ័​ព និងបញ្ហានយោបាយ ។ មានលក្ខខណ្ឌមួយដែលសំខាន់ចំពោះសេណារីយោនេះ គឺការទុកចិត្តគ្នារវាងភាគីទាំងសងខាងក្នុងកម្រិតមួយខ្ពស់ ដែលអនុម័តដោយយន្តការពិតប្រាកដនៃកិច្ចសហប្រតិបតិ្តការរវាងរុស្ស៊ី និងណាតូ ។
សរុបមក ភាពតានតឹងរវាងទំនាក់ទំនងប្រទេសទំាងពីរធ្វើឱ្យប្រទេសទាំងពីរខាតបង់ប្រយោជន៍ទាំងសងខាង ។ សម្រាប់រុស្ស៊ី គឺវិបត្តិសេដ្ឋកិច្ច ការវិវឌ្ឍនៃព្រឹត្តិការក្នុងទិសដៅនេះអាចដាក់សម្ពាធលើថវិការ ។ ក្រុងមូស្កូត្រូវរ៉ាប់រងចំណាយទំាងអស់តែម្នាក់ឯង ក្រោមការគំរាមជាអចិន្ត្រៃយ៍នៃការប្រឈមដាក់គ្នាជាមួយនឹងកងទ័ពអាកាស ។ មិនមានការសហការចូលរួមឡើយក្នុងប្រទេសស៊ីរី ហើយប្រទេសដែលជាសមាជិកណាតូ នឹងត្រូវបង្ខំគាំទ្រប្រទេសតួកគី ។
សម្រាប់ក្រុងអង់ការ៉ាការឡើងកំដៅនៃភាពតានតឹងគឺជាផ្លូវទាល់ច្រកផងដែរ ការមិនពេញចិត្តរបស់អឺរ៉ុបចំពោះការដឹកនាំរបស់ខ្លួននឹងរីករាលដាល ហើយប្រសិនបើជម្លោះជាមួយរុស្ស៊ីកាន់តែតានតឹងខ្លាំង ឥរិយាបទចំពោះទួកគីនឹងមានការផ្លាស់ប្តូរ ។ បញ្ហានេះបន្តឱ្យកំណើនជនភៀសខ្លួនកើនឡើង ហើយវាធ្វើឱ្យប៉ះពាល់ដល់តួកគីខ្លួនឯងផ្ទាល់ និងបណ្តាលប្រទេសនៅអឺរ៉ុប ។  ការសម្របសម្រួលទំនាក់ទំនងរវាងប្រទេសទាំងពីរមិនអាចប៉ាន់ស្មានមុនបានទេសម្រាប់ពេលខាងមុខ ។ បន្ទាប់ពីការដាក់ទណ្ឌកម្ម និងការប្រកាស់ភ្លាមៗយ៉ាងគ្រោតគ្រាត ហើយស្រាប់តែមានការដកវិញភ្លាមៗ នឹងអាចជាសញ្ញាណ នៃភាពទន់ខ្សោយ ។ វិវាទរវាងក្រុងមូស្កូ និងក្រុងអង់ការ៉ាគឺមានភាពស៊ីជម្រៅ និងជាសារវ័ន្ត ហើយពួកគេទាញយកនូវទស្សនៈផ្សេងគ្នាចំពោះវិវាទនៅស៊ីរី ។ ការរក្សាប្រធានាធិបតីស៊ីរី លោក បាសហាអាសាដ ឱ្យនៅកាន់អំណាចគឺជាអតិភាពសម្រាប់ក្រុងក្រែមលីន ហើយការទម្លាក់លោកអាសាដពីអំណាចជាអតិភាពសម្រាប់ក្រុងអង់ការ៉ា ។ បើតាមទ្សនៈនេះ ការស្តារឡើងវិញទាំងស្រុងនៃទំនាក់ទំនងប្រទេសទាំងពីរ គឺប្រហែលជាមិនអាចធ្វើទៅបានទេត្រង់ចំណុចនេះ ។
ម្យ៉ាងវិញទៀត វាត្រូវតែទទួលស្គាល់ថា ទោះបីជាមានទំនាស់ពាក្យសម្តីយ៉ាងខ្លាំងយ៉ាងណាក៏ដោយ វាមិនមានអ្វីរីកចម្រើនឡើយតាមរយៈការសម្របសម្រួល ​ ហើយទណ្ឌកម្មមកលើតួកគីនៅតែមានកម្រិត ។ ក្នុងប្រទេសស៊ីរី វាមានសារៈសំខាន់ណាស់ដើម្បីឈានដល់ការព្រមព្រៀងអំពីការកំណត់ព្រំដែនផ្លូវអាកាស ។ ចំពោះទីក្រុងមូស្កូ វាគ្មានហេតុផលណាដែលរុស្ស៊ីត្រូវប្រឈមនឹងការធ្វើសង្គ្រាមជាមួយ ISIS ផង និងតួកគីផងនោះទេ ។ ហើយដូចគ្នានេះដែរ ចំពោះលោក Erdogan ក៏មិនអាចដកថយដោយស្រួលដែរ ដូច្នេះស្ថានភាពនៃសេណារីយោដែលប្រាកដបំផុតនាពេលនេះគឺថាជម្លោះនឹងឈានដល់ការផ្អាកសកម្មភាពភាគីទាំងសងខាង ។


១០. ឯកសារយោង
ü  Akturk, Sener, “Turkish – Russian Relations after the Cold War (1992 – 2002).” Turkish Studies 7, no. 3 (2006): 337 – 364.
ü  Akturk, Sener, “Counter-hegemonic visions and reconciliation through the past: the case of Turkish Eurasianism.” Ab Imperio 4 (2004): 207 – 238.
ü  Baku, “Tension with Russia could be mitigated by diplomatic channels,” Xinhua/Ye Pignfan, December 4, 2015.  
ü  Richard, “Russian – Turkish Relations: Steadfast and Changing,” Mediterranean Quarterly, 2010.
ü  Andrew McGregor, Arming for Asymmetric Warfare: Turkey’s Arms Industry in the 21st Century (Washington DC: Jamestown Foundation, 2008). www.gees.org/documentos/Document-03015,pdf.
ü  Gareth Jenkins, “Turkey’s First Milgem Warship Launched in Istanbul,” Eurasia Daily Monitor, 28 September 2008, www.jamestown.org/single/?no_cache=1&tx_ttnews%5D=33979.
ü  Aliyev. Huseyn, “Issues in Russia-Turkey Relations After Crimea,” Eurasia Daily Monitor, 2014.




[1] John Daly,“Is the Nabucco Pipeline Worth the Cost?” Oil Price.com, 12 January 2010, www.turkishweekly.net/news/95555/isthe-nabucco-pipeline-worth-the-cost.html.
[2] Joshua Kucera, “Caspian Basin: Russia and Turkey Raise Obstacles for US Energy Policy,” Eurasia Insight, 28 January 2009, www.eurasianet.org/departments/insightb/articles/eav012809.shtml.
[3]Vladimir Socor,“Turkey’sStallingon Nabucco Hurts Europe, Azerbaijan, and Itself: Part Two,” Eurasia Daily Monitor, 5 March2009,www.jamestown.org/single/?no_cache=1&tx_ttnews%5Bttnews%5D=34664&tx_ttnews%5BbackPid%5D=7&cHash=29c88c4f77.
[4]SabanKardas,“Turkish Russian Grand Bargainin Energy Cooperation,” Eurasia Daily Monitor,7August 2009,www.jamestown.org/single/?no_cache=1&tx_ttnews%5Btt_news%5D=35388.

[5] Ibid.
[6] Anatoly Medetsky, “Turkish Pipeline Gets New Impetus,” Moscow Times, 14 January 2010,www.themoscowtimes.com/business/article/turkish-pipeline-gets-new-impetus/397361.html.
[7] “Turkey, Russia Sign Joint Declaration on Energy Cooperation,” World Bulletin.net, 14 January 2010, www.worldbulletin.net/news_detail.php?id=52612.
[8] “Russia, Turkey Sign Pact on Nuclear Station, Increased Trade,” Worldtribune.com, 14 January
2010, www.worldtribune.com/worldtribune/WTARC/2010/eu_russia0025_01_14.asp.
[9] “Press Statements Following the Russian-TurkishTalks,” 13 February 2009, www.kremlin.ru/eng/speeches/2009/02/13/2131_type82914type82915_212893.shtml.
[10] “Russia, Turkey Close to Mega Energy Deals: Official,” Agence France Presse, February 13,2009, www.spacewar.com/2006/090213130053.s5hzsjls.html.
[11] 27. “Ministry Considers Forming Regional Atomic Energy Agency,” Today’s Zaman, 20 October 2008, www.todayszaman.com/tz-web/detaylar.do?load=detay&link=156388&bolum=100.
[12] Ministry of Foreign Affairs of the Russian Federation, “MFA Spokesman Andrei Nesterenko Interview
with RIA Novosti Concerning the Working Visit to Moscow of Turkey’s Minister of Foreign Affairs,Ahmed Davutoglu,” 1 July2009,www.mid.ru/brp_4.nsf/e78a48070f128a7b43256999005bcbb3/b83df977e2230149c32575e60059a6d0?OpenDocument.
[13] “Press Statements Following the Russian-TurkishTalks,” President of Russia Web site, 13 February 2009, www.kremlin.ru/eng/speeches/2009/02/13/2131_type82914type82915_212893.shtml.
[14] “Russia Could Up Gas Supplies to Turkey by 1.7 Billion Cubic Meters — Official,” RIA Novosti, 12 February 2009, en.rian.ru/russia/20090212/120111882.html.
[15] Kanbolat, “Turkish-RussianRelations after Gul’s Moscow Visit.”
[16] “Turkish PM Pleased with Visit to Moscow,” Itar-Tass,14 January 2010
,www.itartass.com/eng/level2.html?NewsID=14717920&PageNum=0 (login required).
[17]“Prime Minister Vladimir Putin and Turkish Prime Minister Recep Tayyip Erdogan.”
[18] “Prime Minister Vladimir Putin and Turkish Prime Minister Recep Tayyip Erdogan.”
[19] Gareth Jenkins, “Ongoing Trade Crisis Demonstrates Turkey’s Lack of Leverage against Russia,” Eurasia Daily Monitor,
9September2008,www.jamestown.org/single/?no_cache=1&tx_ttnews[swords]=8fd5893941d69d0be3f378576261ae3e&tx_ttnews[any_of_the_words]=Gareth%20Jenkins&tx_ttnews[pointer]=1&tx_ttnews[tt_news]=33927&tx_ttnews[backPid]=7&cHash=3cf77b3a6d.
[20] “Russia, Turkey Sign Agreement to Simplify Customs Procedures,” RIA Novosti, 18 September 2008, en.rian.ru/russia/20080918/116941543.html.
[21] “Turkish PM Pleased with Visit to Moscow.”
[22] “Turkey’s PM Says Russia Positive to Lift Visa Requirements,” World Bulletin, 14 January 2010, /www.worldbulletin.net/news_detail.php?id=52617.
[23] Gulnoza Saidazimova, “Turkey Lifts Visa Requirement for Post-Soviet States,” Radio Free Europe/Radio Liberty, 31 July 2007, www.rferl.org/featuresarticle/2007/07/D5DDD3EF-4CFB-4964-8FCA-592241578000.html.
[24] BAKU, “Tension with Russia could be mitigated by diplomatic channels,” Xinhua, Nov 29, 2015.
[25] Ibid.


About the author: 

Thoeun Vongdy has been currently working in Japan International Cooperation Agency in Social Development & Governance Sections. He also serves as a lecturer in various universities in the Discipline of International Relations, Educational Psychology, Global Studies, etc. He also used to work for the foreign mission including Embassy of India in Cambodia. He obtained Master Degree of Politics, Specialization in International Relations from Jawaharlal Nehru University (JNU), India. He has been pursuing Ph.D. of International Relations at University of Cambodia (UC). His interest papers in world politics, India-Cambodia, China-Cambodia as well security issues in world affairs. 

Comments

Popular posts from this blog

Why a Strategic Boycott of Thai Products Could Advance Cambodia’s National Interests

Cambodia–Thailand Border Tensions in a Changing International Order: Historical Lessons and Contemporary Risks

Japan’s Strategic Bet on Cambodia: Aid as Diplomacy, Influence, and Power