សមាហរណកម្មសមាគមន៍សេដ្ឋកិច្ចអាស៊ាន៖ កាលានុវត្តភាព និងបញ្ហាប្រឈមសម្រាប់អាស៊ាន និងកម្ពុជា



         
  ១. សេចក្តីផ្តើម
          សមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ានគឺជាទីផ្សាររួមមួយក្នុងតំបន់នៃប្រទេសដែលជាសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលនឹងត្រូវបង្កើតនៅចុងឆ្នាំ២០១៥ ។ គោលបំណងនៃសមាហរណកម្មក្នុងតំបន់នៃប្រជាជាតិអាស៊ីអាគ្នេយ៍ គឺដើម្បីបង្កើតនូវទីផ្សារប្រកួតប្រជែងដែលមានចំនួនប្រជាជនជាង ៦០០លាននាក់ ក្នុងប្រទេសដែលជាសមាជិក មានដូចជាប្រទេស ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ភីលីពីន សិង្ហបុរី ថៃ និងប្រទេសវៀតណាម ។ សមាហរណកម្មសមាគមន៍សេដ្ឋកិច្ចអាស៊ាននឹងនាំមកនូវលំហូរចូលទំនិញ សេវកម្ម  ការវិនិយោគ និងពលករជំនាញ ដោយសេរី ដោយគោរពតាមគោលការសេរី ។ គោលការនេះរួមមាន ការកាត់បន្ថយពន្ធ និងធ្វើឱ្យដំណើរការនីតិវិធីគ្រប់គ្រងប្រកបដោយភាពរលូន ។ ជំនួញជាច្រើនបានរៀបចំត្រៀមខ្លួនរយៈពេលបីឆ្នាំមុន ដើម្បីចូលរួមប្រកួតប្រជែង និងត្រៀមខ្លួនក្នុងការប្រឈមជាមួយបញ្ហាផ្សេងៗ និងត្រៀមខ្លួនសម្រាប់កាលានុវត្តភាព ក្នុងសមាគមន៍អាស៊ាន ។ យោងតាមសារព័ត៌មានបាំងកកប៉ុស្ត៍ក្នុងប្រទេសថៃ ទោះបីជាបណ្ណផ្តល់ពិន្ទុសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ានពេលនេះបង្ហាញថាអាស៊ានមិនទាន់ដើរតាមកាលវិភាគនៅឡើយទេ ហើយបានសម្រេចជោគជ័យត្រឹមតែ ៧៣.៦% នៃគោលបំណងជំហានទីមួយតែប៉ុណ្ណោះ ប៉ុន្តែវានៅតែផ្តល់នូវឱកាសជាច្រើនក្នុងទ្វីបអាស៊ី ដែលគេចាត់ទុកថាជាទីផ្សារដែលធំមួយ ។ លើសពីនេះទៀត ការធ្វើសមាហរណកម្មសគមន៍សេដ្ឋកិច្ចអាស៊ាន នឹងជួយបង្កើនការប្រកួតប្រជែងរបស់អាស៊ានជាមួយប្រទេសចិន និងឥណ្ឌា ។ បញ្ហាពន្យារពេលនៃការធ្វើសមាហរណកម្ម គឺដោយសារ កសិកម្ម ឧបសគ្គនៃការមិនយកពន្ធ ការដាក់បញ្ចូលប្រទេសដែលជាសមាជិកមានការអភិវឌ្ឍតិចតួច រួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប្រទេសវៀតណាម  និងបញ្ហាសមារហណកម្មហិរញ្ញវត្ថុនៅតែត្រូវធ្វើការដោះស្រាយ ។ បើយោងតាមរបាយការណ៍របស់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិអាមេរិកអំពី សមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន បានយល់ថា មានការប្រឈមជាច្រើនដែលរួមមាន វិស័យនាំចូល និងនាំចេញដែលមានភាពខុសគ្នាយ៉ាងខ្លាំងក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ។[1]  ឧទាហរណ៍៖ នីតិវិធីសម្រាប់ធ្វើពាណិជ្ជកម្ម គឺវាងាយស្រួលណាស់ក្នុងប្រទេសសិង្ហបុរី ថៃ និងម៉ាឡេស៊ី ប៉ុន្តែវាពិបាកនៅក្នុងប្រទេសឡាវ និងប្រទេសកម្ពុជា ។ គុណភាពនៃសេវាដឹកជញ្ជូនក៏មានភាពខុសគ្នាដែរនៅក្នុងប្រទេសសមាជិកអាស៊ាន ដូចជាការយកថ្លៃភាស៊ី ការដឹកជញ្ជូនទំនិញ និងការបញ្ជូនឯកសារ ។ល​។
            ២. ប្រវតិ្តនៃការបង្កើតអាស៊ាន
          នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ថ្នាក់ដឹកនាំចំនួនប្រាំនាក់ រួមមានរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភីលីពីន សិង្ហបុរី និងថៃ បានអង្គុយជាមួយគ្នានៅក្នុងសាលប្រជុំនៃនាយកដ្ឋានការបរទេសក្នុងទីក្រុងបាំងកក ប្រទេសថៃ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការបង្កើតអាស៊ាន ។ ដោយអនុឡោមលើហត្ថលេខានៃកិច្ចព្រមព្រៀងនោះ សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ត្រូវបានប្រសូតឡើង ។ រដ្ឋមន្រ្តីការបរទេសទាំងប្រាំនាក់ដែលបានចុះហត្ថលេខាលើកិច្ចប្រជុំនោះរួមមាន លោក អាដាម ម៉ាលីក របស់ឥណ្ឌូនេស៊ី លោកណាស៊ីសូ រ៉ាម៉ូសរបស់ភីលីពីន លោកទុន អាប់ឌុលរបស់ម៉ាឡេស៊ី លោករ៉ាចារ៉ាតណាមរបស់សិង្ហបុរី និងលោកថាណាត់ ខូម៉ានរបស់ប្រទេសថៃ ត្រូវបានគេចាត់ទុកជាបីតាស្ថាបនិកអាស៊ាន និងអង្គការអន្តររដ្ឋាភិបាលយ៉ាងមានជោគជ័យ ក្នុងការអភិវឌ្ឍពិភពលោកសព្វថ្ងៃ ។ ហើយឯកសារដែលពួកគាត់បានចុះហត្ថលេខាត្រូវបានគេចាត់ទុកថាជាសេចក្តីប្រកាសរបស់សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ។[2]
            ហើយប្រទេសប្រ៊ុយណេ ដារូសាឡឹម បានចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤ ប្រទេសវៀតណាមបានចូលជាសមាជិកនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥ ប្រទេសឡាវ និងមីយ៉ាន់ម៉ាបានចូលជាមាជិកនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧ និងប្រទេសកម្ពុជាបានចូលជាសមាជិកចុងក្រោយនៅថ្ងៃទី៣០ មេសា ឆ្នាំ១៩៩៩ ហើយមានរដ្ឋជាសមាជិកសរុបចំនួន១០ប្រទេសក្នុងសហគម៍អាស៊ាន ។
            ២.១. គោលបំណង និងគោលដៅរបស់អាស៊ាន
            គោលបំណង និងគោលដៅរបស់អាស៊ានត្រូវបានចែងក្នុងសេចក្តីប្រកាសអាស៊ានមានដូចខាងក្រោម៖    ក. ដើម្បីជំរុញឱ្យសេដ្ឋកិច្ចរីកចម្រើន ការអភិវឌ្ឍសង្គម និងការអភិវឌ្ឍវបធម៌ នៅក្នុងតំបន់តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងសមភាពស្មារតី និងភាពជាដៃគូ ដើម្បីពង្រឹងនូវមូលដ្ឋានសម្រាប់សមាគមន៍មួយដ៏រុងរឿង និងមានសន្តិភាពសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ។
            ខ. ដើម្បីពង្រឹងនូវសន្តិភាព និងស្ថេរភាពតំបន់តាមរយៈការគោរពយុត្តិធម៌ និងនីតិរដ្ឋក្នុងទំនាក់ទំនងរវាងប្រទេសដែលជាសមាជិក ហើយប្រកាន់ខ្ជាប់នូវគោលការធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ។
            គ. ដើម្បីពង្រឹងនូវកិច្ចសហការ និងការជួយគ្នាទៅវិញទៅមក លើបញ្ហាអត្ថប្រយោជន៍រួមគ្នា ក្នុងវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ វិទ្យសាស្ត្រ និងគ្រប់គ្រង ។
            ឃ. ដើម្បីផ្តល់ជំនួយដល់គ្នាទៅវិញទៅមកក្នុងទម្រង់ជាការបណ្តុះបណ្តាល និងបរិក្ខាស្រោវជ្រាវក្នុងវិស័យអប់រំ ការងារ បច្ចេកទេស និងគ្រប់គ្រង ។
            ង. ដើម្បីសហការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ចំពោះកសិកម្ម និងឧស្សាហកម្ម ការពង្រីកនូវពាណិជ្ជកម្មរបស់ពួកគេ រួមមានការសិក្សាអំពីបញ្ហានៃទំនិញពាណិជ្ជកម្មអន្តរជាតិ ការធ្វើឱ្យប្រសើរឡើងនៃគមនាគមន៍ និងបរិក្ខាទំនាក់ទំនង និងការបង្កើននូវជីវភាពរស់នៅរបស់ប្រជាជន ។
            ច. ដើម្បីបង្កើននូវការសិក្សាស្រាវជ្រាវអំពីអាស៊ីអាគ្នេយ៍ និង
            ឆ. ដម្បីថែរក្សានូវកិច្ចសហប្រតិបត្តិការដែលមានប្រយោជន៍ និងស្និទ្ធស្នាល ជាមួយស្ថាប័នក្នុងតំបន់ និងអន្តរជាតិដែលមានស្រាប់ និងមានគោលការ និងគោលដៅស្រដៀងគ្នា ហើយស្វែងរកមធ្យោបាយសម្រាប់កិច្ចសហការជាមួយប្រទេសដែលជាសមាជិកឱ្យកាន់តែស្និទ្ធស្នាល។
            ២.២. គោលការមូលដ្ឋាន
ក្នុងទំនាក់ទំនងរបស់គេជាមួយប្រទេសមួយផ្សេងទៀត រដ្ឋដែលជាសមាជិកអាស៊ានបានអនុម័តនូវគោលការមូលដ្ឋានដូចខាងក្រោម ដែលបានចែងក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងអាស៊ីអាគ្នេយ៍ឆ្នាំ១៩៧៦ ។
ក. ការគោរពគ្នាទៅវិញទៅមកចំពោះឯករាជ្យភាព អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិនៃគ្រប់ជាតិសាសន៍ទាំងអស់
ខ. សិទ្ធិរបស់រដ្ឋដែលជាសមាជិកនីមួយៗក្នុការដឹកនាំប្រទេសជាតិដោយសេរី មិនមានការជ្រៀតជ្រែកពីខាងក្រៅ មិនមានការគាបសង្កត់ ឬ គំរាមកំហែង
គ. មិនមានការជ្រៀតជ្រែកផ្ទៃក្នុងដល់រដ្ឋដែលជាសមាជិកដទៃទៀត
ឃ. ដោះស្រាយបញ្ហាដោយសន្តិវិធី
ង. បញ្ឈប់ការគំរាមកំហែង ការប្រើប្រាស់កម្លាំងទ័ព និង
ច. កិច្ចសហប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាពរវាងប្រទេសដែលជាសមាជិក។
២.៣. សហគមន៍អាស៊ាន
ទស្សនវិស័យរបស់អាស៊ានសម្រាប់ឆ្នាំ២០២០ គឺត្រូវបានអនុម័តដោយថា្នក់ដឹកនាំអាស៊ាននៅក្នុងខួបលើកទី៣០ នៃការបង្កើតអាស៊ាន ដែលបានឯកភាពលើទស្សនវិស័យរួមមួយដោយចាត់ទុកអាស៊ានជាប្រជាជាតិរួមមួយ ការសំឡឹងឆ្ពោះទៅមុខ ការរស់នៅដោយសន្តិភាព ស្ថេរភាព និងភាពរុងរឿង រួមគ្នាក្នុងភាពជាដៃគូក្នុងការអភិវឌ្ឍ និងជាសមាគម៍ដែលថែរក្សាសង្គម ។
ក្នុងកិច្ចប្រជុំលើកទី១២ របស់អាស៊ាន នៅខែមករា ឆ្នាំ២០០៧ ថ្នាក់ដឹកនាំអាស៊ានបានបញ្ជាក់ជាថ្មីទៀតនូវការប្តេជ្ញាយ៉ាងមុតមាំដើម្បីជំរុញការបង្កើតសហគមន៍អាស៊ាននៅឆ្នាំ២០១៥ ហើយបានចុះហត្ថលេខា លើសេចក្តីប្រកាសសម្រាប់ការជំរុញដល់ការបង្កើតសហគមន៍អាស៊ាននៅឆ្នាំ២០១៥ ។
សហគមន៍អាស៊ានរួមមានសសរស្តម្ភបី គឺសហគមន៍សន្តិសុខ នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍វប្បាធម៌ សេដ្ឋកិច្ច សង្គមអាស៊ាន ។ [3]
៣.អត្ថប្រយោជន៍នៃសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន(AEC)
សមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន នឹងបើកកិច្ចសហប្រតិបត្តិការតំបន់បន្ថែមទៀត និងបង្កើននូវទំហំប្រសិទ្ធភាព ថាមភាព និងការប្រកួតប្រជែងរបស់រដ្ឋជាសមាជិកអាស៊ាន ។ AEC នឹងអាចធ្វើឱ្យមានភាពងាយស្រួលដល់ការផ្លាស់ប្តូរទំនិញ សេវកម្ម ការវិនិយោគ ដើមទុន និងប្រជាជន ។ ហើយចុងក្រោយ AEC នឹងផ្តល់នូវមធ្យោបាយថ្មីៗសម្រាប់សម្រួលដល់បណ្តាញផ្គត់ផ្គង់ ឬ ការភ្ជាប់ទៅទីផ្សារថ្មីសម្រាប់ផលលិតផលសម្រេច ។
ប្រទេសជាមាជិកអាស៊ានទាំងអស់គឺមានសារៈសំខាន់ណាស់ចំពោះអ្នកវិនិយោគបរទេស ប្រសិនបើពួកគេត្រូវបានគេចាត់ជាថ្នាលក្នុងទីផ្សារតំបន់ដ៏ធំ ដែលមានប្រជាជនជិត ៦០០លាននាក់ ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី របស់អាស៊ាននឹងត្រូវពង្រីកដើម្បីបញ្ឈប់ការយកពន្ធលើទំនិយស្ទើរគ្រប់ប្រភេទក្នុងឆ្នាំ២០១៥ ។ អាស៊ានមានផែនការពាក់ព័ន្ធជាមួយសេដ្ឋកិច្ចពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្រិតក្នុងតំបន់ ហើយសព្វថ្ងៃកិច្ចព្រមព្រៀងនេះ អាស៊ានបានអនុវត្តជាមួយប្រទេសចិន ជប៉ុន កូរ៉េ ឥណ្ឌា អូស្ត្រាលី និងប្រទេសញូហ្ស៊េលែន ។
សហគ្រាសតូច និងមធ្យម មានចំនួនប្រមាណជា៩៦% ហើយចន្លោះពី៥០-៨៥%នៃការងារក្នុងស្រុកទូទាំងអាស៊ាន ។ ការធ្វើសមាហរណកម្មលើសហគ្រាសតូច និងមធ្យម ហើយផ្គត់ផ្គង់ពួកគេក្នុងរយៈពេលសមស្របណាមួយ នឹងជាបញ្ហាប្រឈមមួយចំពោះអាស៊ាន ប៉ុន្តែជាពិសេសគឺប្រទេសជាសមាជិកដែលមានការអភិវឌ្ឍតិចតួច ។ ជាក់ស្តែងរដ្ឋាភិបាលសិង្ហបុរីបានដឹងយ៉ាងច្បាស់ថាបញ្ហាប្រឈម និងកាលានុវត្តភាពដែល AEC នឹងធ្វើជាតំណាងចំពោះសហគ្រាសតូច និងមធ្យម និងបន្តផ្គត់ផ្គង់ទាំងបច្ចកទេសផែនការ និងធនធានដើម្បីអភិវឌ្ឍនូវផែនការឱ្យមានប្រសិទ្ធភាពសម្រាប់សមាហរណកម្មធន់តូច និងមធ្យម និងការផ្គត់ផ្គង់ ។ រដ្ឋាភិបាលថៃ និងវៀតណាមក៏ខិតខំដើម្បីអភិវឌ្ឍ និងផ្គត់ផ្គង់សហគ្រាសធន់តូច និងមធ្យមឱ្យមានភាពប្រសើរឡើងដើម្បីឱ្យគម្រោងផែនការសម្រេចដោយប្រសិទ្ធភាព ។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គម្រោងនេះហាក់ដូចជាមិនទាន់បានសម្រេចដល់គោលដៅដែលពួកគេចង់បាន ហើយវាត្រូវការធនធាន និងការផ្គត់ផ្គង់បន្ថែមទៀត ។[4]
ឱកាសសម្រាប់វិស័យទេសចរណ៍ ប្រជាជនអាស៊ីធ្វើដំណើរច្រើនបន្ថែមទៀតក្នុងតំបន់ ហើយមានអ្នទេសចរណ៍កើនឡើងពីបណ្ដាលប្រទេសផ្សេងៗ ដែលបានចាប់ផ្តើមមកដល់អាស៊ីក្នុងនាមជាអ្នកទេសចរណ៍ថ្មី។ វាទិការទីក្រុងដែលប្រារពធ្វើឡើងដោយសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីភិច ដែលមាននាយកប្រតិបត្តិឧស្សាហកម្មទេសចណ៍ជាង១០០នាក់ បានពិភាក្សាសក្តានុពលទេសចរណ៍ ការចំណាយរបស់រដ្ឋាភិបាលដើម្បើបធ្វើឱ្យប្រសើរឡើងនូវសម្ភារៈបរិក្ខា សម្រាប់ទាក់ទាញការកំសាន្ត ដូចជាសារៈមន្ទីរ ។ល។
ការធ្វើឱ្យទៅជាអន្តរជាតិនៃតំហែរទាំសុខភាពក្រោម AEC  ។ តំហែទាំសុខភាពគឺជាវិស័យមួយដែលត្រូវធ្វើឱ្យទៅជាអន្តរជាតិ ។ វាគឺជាការប្រឈមមួយដ៏ធំ ដោយសារវាមានភាពស្មុគស្មាញជាងប្រទេសដែលល្បីខាងវិស័យទេសចរណ៍សុខាភិបាដូចជាសិង្ហបុរី និងថៃ ដែលអ្នកជំងឺជាច្រើនបានធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយទៀតដើម្បីស្វែងរកនូវការថែទាំសុខភាពដែលល្អប្រសើរ និងមានតម្លៃថោក ។ យ៉ាងណាក៏ដោយវាផ្តល់នូវសក្តានុពលសម្រាប់លំហូរចូលនូវសេវាសុខភាពដោយសេរីក្នុងតំបន់ ។[5]
៣.១.អត្ថប្រយោជន៍សម្រាប់កម្ពុជា
យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រោវអំពី ការសម្រេចចូលជាសមាហរណកម្មសហគមន៍អាស៊ាន ការវាយតម្លៃយ៉ាងទូលំទូលាយ ដោយលោកសាស្ត្រាចារ្យ Michael G. Plummer មកពីសាកលវិទ្យាល័យ Johns Hopkins និងកញ្ញា Chia Siow Yue មកពីវិទ្យាស្ថានកិច្ចការអន្តរជាតិសាំងហ្កាពួរ ក្នុងឆ្នាំ២០០៩ បានបញ្ជាក់ថា៖ ‹‹ AEC គួរតែមានកំណើន៥.៣% ក្នុងសុខុមាលភាពតំបន់ដែលមានទឹកប្រាក់៦៩ពាន់លានដុល្លា ដោយសារការកាត់បន្ថយរបាំងពន្ធគយ ការបញ្ចុះតម្លៃពាណិជ្ជកម្ម និងការរំពឹងទុកនូវកំណើនវិនិយោគផ្ទាល់ពីបរទេស ›› ។
លើសពីនេះទៀតកម្ពុជាក៏ទទួលបានអត្ថប្រយោជន៍ពីការបន្លាស់ប្តូរពលករជំនាញ ការធ្វើឱ្យមានកម្រិតស្តង់ដា និងធ្វើឱ្យមានសុខុដុមរមនា ការអនុវត្តដ៏ល្អបំផុត និងស្ថេរភាពម៉ាក្រូ ទាំងអស់នេះនឹងកើនឡើងនូវកំណើនសក្តានុពលយ៉ាងខ្លាំង ។ ប្រទេសកម្ពុជា ឡាវ មីយ៉ានម៉ា និងវៀតណាមខិតខំយ៉ាងមានសក្តានុភាពដើម្បីអភិវឌ្ឍ ដោយសារតែការធ្វើឱ្យមានភាពសេរី និងការធ្វើកំណែទម្រង់កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនប្រសិទ្ធភាព និងការប្រកួតប្រជែង តាមរយៈការជំរុញ AEC  ដើម្បីធានានូវកំណែទម្រង់នយោបាយផ្ទៃក្នុង ដើម្បីភ្ជាប់ទៅដើមទុនអាស៊ាន ការវិនិយោគ បច្ចេកវិជ្ជា ជំនួយបច្ចេកវិជ្ជា បទពិសោធន៍អភិវឌ្ឍន៍ និងការអនុវត្តដែលល្អ បំផុត។  ការចូលរួមយ៉ាងច្រើនក្នុងទំនាក់ទំនងផលិតកម្មពិភពលោក និងទំនាក់ទំនងដែលមានតម្លៃកាន់តែច្រើន នោះកម្លាំងអនុភាពនៃការចរចារជាលក្ខណៈអន្តរជាតិ និងតំបន់កាន់តែកើនឡើង ។[6]
ជំនួញអាស៊ាន រួមទាំងសហគ្រាសខ្នាតតូច និងមធ្យម ពួកគេប្រឹងប្រែងដើម្បីទទួលផលចំណេញពីការភ្ជាប់ទៅទីផ្សារយ៉ាងធំ និងបន្ថយតម្លៃជំនួញដោយកាត់បន្ថយពន្ធលើទំនិញចេញចូល និងរបាំងពន្ធគយលើទំនិញ និង​ពង្រឹងនូវបរិស្ថាននិយតករទៅលើសេវកម្ម និងបង្កើនបរិក្ខាពាណិជ្ជកម្ម ដូចពន្ធគយ ការដឹកជញ្ជូន ការតភ្ជាប់គមនាគមន៍ (បណ្តាញផ្លូវហាយវ៉េអាស៊ាន សេវាគមាគមន៍ផ្លូវអាកាស) និងបច្ចេកវិជ្ជាទំនាក់ទំនងព័ត៌មាន ។
ចំពោះការងារ និងកម្លំាងពលកម្មអាស៊ាន ការចល័តនៃកម្លាំងពលកម្មជំនាញក្នុងតំបន់ដោយសេរី នឹងផ្តល់ប្រយោជន៍ដល់ប្រទេសដែលខ្វះខាតកម្លាំងពលកម្មជំនាញ ។ កម្មករអាជីព និងជំនាញអាចស្វែងរកឱកាសការងារដែលប្រសើរ និងបង្កើនសក្តានុពលប្រាក់ចំណូល។ លើសពីនេះទៀត កម្លាំងពលកម្ម ក្នុងឧស្សាហកម្មធំៗ សេវកម្ម និងក្រុមហ៊ុន នឹងទទួលផលប្រយោជន៍ពីការបង្កើននូវការងារ និងប្រាក់បៀវត្សខ្ពស់ ។
ចំពោះអតិថិជនអាស៊ាន ពួកគេភាគច្រើនទទួលផលប្រយោជន៍ពីការភ្ជាប់ទៅតម្លៃទំនិញ និងសេវកម្មនាំចូលដែលមានទំហំធំ ហើយមានតម្លៃថោក ។ ម្យ៉ាងវិញទៀតកម្ពុជា ជាប្រទេសដែលមានការអភិវឌ្ឍតិចតួចក្នុងសហគមន៍អាស៊ាន ដូច្នេះសភាពអឺរ៉ុបអនុញ្ញាតឱ្យកម្ពុជាប្រើប្រាស់វត្ថុធាតុដើមរបស់រដ្ឋសមាជិកអាស៊ានក្នុងការផលិត លើកលែងតែប្រទេសប្រ៊ុយណេ និងប្រទេសសិង្ហបុរី ដែលផលិតទំនិញនៅប្រទេសកម្ពុជា ហើយនំាចេញទៅទីផ្សារអឺរ៉ុបដោយមិនគិតពន្ធ និងមានកូតារួចពន្ធ ។ ទំនិញដូចជាសម្លៀកបំពាក់ ស្បែកជើង និងរោងចក្រផលិតទោចក្រយាន ផ្តល់នូវផលប្រយោជន៍ចំពោះកម្ពុជា ។ លើសពីនេះទៀត កម្ពុជា ក៏ដូចជាសមាជិកថ្មីអាស៊ានដទៃទៀតដែរ បានទទួលផលប្រយោជន៍ពីជំនួយបច្ចេកទេសដែលផ្តល់ដោយអាស៊ាន៦ និងដៃគូសន្ទនារបស់អាស៊ានផ្សេងទៀត ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន ចិន កូរ៉េ កាណាដា និងដៃគូដទៃទៀត ក្នុងការផ្តល់ជំនួយ កម្មវិធីបង្កើនសមត្ថភាព ទស្សនកិច្ចសិក្សា និងមុខវិជ្ជាបណ្តុះបណ្តាលផ្សេងៗ ។ ជាចុងក្រោយ ក្នុងនាមសមាជិកអាស៊ានមួយ កម្ពុជាមានដៃគូចំនួន៩ ហើយយើងរឹងមាំជាងមុន ពេលដែលយើងធ្វើការ និងចរចារជាមួយគ្នា ។[7]
៥. បញ្ហាប្រឈមនៃសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន
ទោះបីជា AEC បង្ហាញពីការអភិវឌ្ឍយ៉ាងខ្លាំងឆ្ពោះទៅសមាហរណកម្មសេដ្ឋកិច្ចក៏ដោយ អ្នកវិភាគជាច្រើននៅតែមានភាពស្រពិចស្រពិលចំពោះការវាយតម្លៃខ្លួនឯងរបស់AEC និងទស្សនៈសម្រាប់ពេលខាងមុខ ជាពិសេសការធ្វើឱ្យបានមុនកាលបរិច្ឆេត ឆ្នាំ២០១៥ ។ អ្នកវិភាគម្នាក់ដែលយល់ឃើញដូច្នេះ គឺលោក Joshua Kurlantzick ដែលជាសហជីវិននៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅទីស្តីការទំនាក់ទំនងអន្តរជាតិ ។ ក្នុងកិច្ចការស្រាវជ្រាវមួយអំពីសមាហរណកម្មអាស៊ាន Kaurlanzick បានអះអាងថា AEC ប្រហែលជាមិនអាចសម្រេចបានមុនពេលកាលបរិច្ឆតរបស់ខ្លួនទេ ហើយ អាស៊ាន ដែលជាអង្គការនយោបាយជារួម ហាក់មិនឆ្ពោះទៅមុខឆ្ងាយលើសពីនេះទេ ដោយសារ កម្រិតនៃរបៀបធ្វើការ ការជ្រើសរើសបុគ្គលិក និងការកំណត់ប្រាក់ខែ និងបញ្ហាដែលចម្បងនោះគឺភាពមិនស្របគ្នានៃសេដ្ឋកិច្ច និងនយោបាយក្នុងចំណោមរដ្ឋជាសមាជិក។
លោក Kurlantzick បានឱ្យពិន្ទុ អាស៊ានទៅលើការបង្កើននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងអន្តរតំបន់ និងការដើរតួនាទីយ៉ាងសំខាន់ក្នុងកម្មវិធីធ្វើឱ្យមានស្ថេរភាពរូបិយវត្ថុនៅកម្រិតតំបន់ ។ ប៉ុន្តែគាត់ជឿជាក់ថាការខំប្រឹងប្រែងដើម្បីបង្កើននូវសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន នឹងត្រូវប្រឈមនឹងបញ្ហាដោយសាររបាំងពន្ធនាំចូល យន្តកាលដោះស្រាយជម្លោះនៅខ្សោយ និងបញ្ហាជាច្រើនទៀត ។[8]
បញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាទាំងអស់នេះគឺ មតិស្របគ្នារបស់អាស៊ានចំពោះរបៀបគ្រប់គ្រង ដែលតម្រូវឱ្យរដ្ឋសមាជិកសមាគមន៍ទាំងអស់ត្រូវសម្រេចយល់ស្របជាឯកច្ឆន្ទចំពោះគោលនយោបាយមុនពេលវាត្រូវបានចាប់ផ្តើមដំណើរការជាគោលនយោបាយតំបន់ ។ នេះវាអាចធ្វើឱ្យរដ្ឋជាសមាជិកទាំងអស់ត្រូវតែអនុវត្តអំណាចវេតូដែលមានប្រសិទ្ធភាពទៅលើគោលនយោបាយរបស់អាស៊ាន មិនថាបញ្ហានោះតូច ឬ ត្រូវបានដកចេញពីការពិភាក្សាទេ ។ ដូចឧទាហរណ៍ខាងលើអំពីតម្រូវការមធ្យាបាយចំពោះការយល់ស្របយកមតិរួមបានធ្វើឱ្យរាំងស្ទះការធ្វើសមាហរណកម្មសេដ្ឋកិច្ច លោក Kurlantzick បានសរសេរក្នុងកិច្ចការស្រាវជ្រាវរបស់លោកដោយលើកឡើងអំពីការមិនយល់ស្របចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធ រួមមានដូចជាផ្លូវហាយវ៉េសម្រាប់តំបន់ និងផ្លូវរថភ្លើង ដែលធ្វើឱ្យរាំងស្ទះនូវ AEC ពីការសម្រេចនូវគោលបំណងរបស់ខ្លួនដែលបានចែង ក្នុងការបង្កើតនូវទិដ្ឋភាពទំនាក់ទំនងក្នុងតំបន់ឱ្យកាន់តែប្រសើរ ។ ហើយគាត់បានលើកឡើងផងដែរពីបរាជ័យដែលជាគ្រោះថ្នាក់របស់អាស៊ាន ក្នុងការប្រកាន់ជំហ៊ររួមមួយចំពោះបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។ ជាសក្ខីភាព អាស៊ានមិនទាន់មានជំហ៊ររួមគ្នាតែមួយនៅឡើយទេក្នុងការចូលរួមក្នុងគម្រោងអភិវឌ្ឍធនធាន ឬ សូម្បីតែការពារនូវផលប្រយោជន៍ទឹកដីមូលដ្ឋានរបស់ខ្លួនក្នុងតំបន់ដែលមានទំនាស់ ។
លោក Murray Hunter ក៏យល់ស្របជាមួយលោក Kurlantzick ដែរចំពោះសេចក្តីព្រួយបារម្ភរបស់លោក អំពីអនាគត AEC ។ លោក Murray ជាអ្នកវិភាគអំពីតំបន់អាស៊ានម្នាក់ ដែលបានសរសេរអត្ថបទមួយអំពីសមាហរណកម្មអាស៊ានសម្រាប់ New Mandala ក្នុងឆ្នាំ២០១២ ។ អត្ថបទដែលលោកសរសេរបានលើកឡើងអំពីបញ្ហាពេលវេលាធ្វើកំណែរទម្រង់ដែលអាស៊ានកំពុងតែប្រឈម ហើយប្រហែលជាត្រូវចាប់ផ្តើមរៀបចំឡើង តើមធ្យោបាយរបស់គេចំពោះសង្គមនឹងត្រូវចំណាយពេលប៉ុន្មានសម័យកាល ដែលនំាឱ្យអ្នកដឹកនាំនយោបាយរក្សានូវកិច្ចការក្នុងប្រទេសខ្លួនជាជាងផ្តោតទៅលើកិច្ចការតំបន់ ។
លោក Hunter ក៏អះអាងផងដែរថា AEC ខ្វះខាតការផ្គត់ផ្គង់យ៉ាងច្រើនជាមួយសមាគមន៍ជំនួញអាស៊ីអាគ្នេយ៍ ។ គាត់បានបញ្ជាក់ថាក្រុមហ៊ុនធំៗនៅអាស៊ីអាគ្នេយ៍ជាច្រើនមិនសូវជាលះប៉ុន្មានទេ ចំពោះគោលគំនិតនៃសមាហរណកម្មអាស៊ាន ពីព្រោះពួកគេមានទំនាក់ទំនងល្អក្នុងប្រទេសផ្ទាល់ខ្លួនរបស់គេ ហើយមិនសូវមានប្រវត្តិធ្វើជំនួយបានល្អទេក្នុងប្រទេសជាច្រើននៅក្នុងតំបន់មួយ ដោយសារទំនាក់ទំនងគេខ្សោយ ដែលបញ្ជាក់ថាប្រហែលជាគេប្រាស្រ័យនឹងការទប់ស្កាត់នាពេលបច្ចប្បន្នដែលអាចទប់ស្កាត់ការប្រកួតប្រជែងពីខាងក្រៅ ។[9]
លោកបានបញ្ជាក់ទៀតថា សហគ្រាសតូច និងមធ្យមដែលរ៉ាប់រងលើបន្ទុកជំនួញក្នុងតំបន់មានភាគហ៊ុនតិច ឬគ្មានក្នុងសមាហរណកម្មសេដ្ឋកិច្ចតែម្តង លើកលែងតែក្នុងករណីដែលទាក់ទងនឹងវិស័យទេសចរណ៍ ។ ការសន្និដ្ឋានរបស់លោករួមមានការរាយឈ្មាះនូវរឧបសគ្គបន្ថែមផ្សេងៗចំពោះសមាហរណកម្មសេដ្ឋកិច្ច ឧបសគ្គខ្លះគឺដូចជាអ្វីដែលលោក Kurlantzick បានលើកឡើង ហើយខ្លះទៀតជាការវិភាគផ្ទាល់របស់គាត់ ។
យោងតាមលោក Christopher W. Runckel ដែលជាអតីតមន្ត្រីការទូតជាន់ខ្ពស់របស់សរដ្ឋអាមេរិកប្រចាំនៅប្រទេសជាច្រើនក្នុងតំបន់អាស៊ី យល់ឃើញថា AEC នឹងជួបបញ្ហាប្រឈមមួយចំនួនដូចខាងក្រោម ៖
-       ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធក្នុងចំណោមបណ្តាលប្រទេសជាសមាជិកអាស៊ាន ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង រួមមាន ផ្លូវថ្នល់ កំពង់ផែ ព្រលានយន្តហោះ ។ល។ និងហេដ្ឋារចនាសម្ព័ន្ធទន់ រួមមាន ធនធានមនុស្ស និងការបណ្តុះបណ្តាលគឺត្រូវបានយកចិត្តទុកដាក់ ។ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង រដ្ឋាភិបាលប្រទេសជាច្រើនមានគម្រោងការបង្កើននូវហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដូចជាគម្រោងសាងសង់ផ្លូវហាយវ៉េអាស៊ានចំនួនបីខ្សែ ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធទន់ ប្រទេសដែលនិយាយភាសាអង់គ្លេល្អនៅក្នុងតំបន់អាស៊ានមានដូចជា សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសភីលីពីន នឹងមានផលចំនេញជាងប្រទេសផ្សេងទៀត ដូចជាប្រទេសថៃ នេះបើយោងតាមការសែតបាំងកកប៉ុស្ត៍ ។ ប្រទេសថៃបានបង្កើតកម្មវិធីនិយាយភាសាអង់គ្លេសឆ្នាំ២០១២ ក្នុងការត្រៀមខ្លួនសម្រាប់ចូល AEC ។នេះគឺជាទិសដៅដែលត្រឹមត្រូវ ប៉ុន្តែអ្វីដែលជាតម្រូវការចុងក្រោយ គឺមិនមែនត្រឹមតែការបង្កើតកម្មវិធីនិយាយភាសអង់គ្លេសនោះទេ គឺផ្តត់គំនិតថ្មី ។ ប្រទេសថៃមិនបានយកចិត្តទុកដាក់ផ្តោតអារម្មណ៍ក្នុងការបង្កើននូវចំនេះដឹងភាសាអង់គ្លេសទេតាមរយៈប្រព័ន្ធអប់រំរបស់ខ្លួន ដែលឥឡូវនេះគឺខ្សោយជាងប្រទេសវៀតណាមដែលបានបង្កើនចំណេះដឹងភាសាអង់គ្លេសរបស់គេបានល្អ ។
-       វិស័យធានាគារ នឹងត្រូវដើរឆ្ពោះទៅមុខដើម្បីសម្រួលដល់អ្នកវិនិយោគក្នុងការផ្គត់ផ្គង់ការបន្លាស់ទីរបស់គេក្នុងតំបន់ ។ ឧទាហរណ៍៖ ធានាគារ និងទូរគមនាគមន៍របស់សិង្ហបុរី និងម៉ាឡេស៊ីបានវិនិយោគយ៉ាងច្រើនក្នុងតំបន់ ហើយហាក់ដូចជាដើរទៅមុខមុនគូប្រជែងរបស់ខ្លូនក្នុងតំបន់ដែលជាភាពមួយល្អប្រសើរក្នុងការត្រៀមខ្លួនរបស់គេសម្រាប់ AEC
-       ប្រតិបត្តិករត្រូវតែធ្វើកំណែទម្រង់យុទ្ធសាស្ត្រ ។ ក្នុង AEC អ្នកគ្រប់គ្រងជាច្រើននឹងត្រូវតែបន្តឱកាសលក់ទូទាំងតំបន់ខណៈពេលមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើប្រសិទ្ធភាពតម្លៃតាមរយៈការចូលរួមនូវកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងតំបន់ទាំងមូល ដោយគ្រប់គ្រងផ្អែកលើបច្ចេកទេស ប៉ុន្តែក៏បង្កើតនូវការធ្វើមជ្ឈការសាជីវកម្មឱ្យមានប្រសិទ្ធភាពផងដែរ ។ បើនិយាយពីប្រទេសនៅខាងក្រៅតំបន់អាស៊ានវិញ ដូចជា សហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុបនឹងចាប់ផ្តើមផ្តោតការយកចិត្តទុកដាក់ចំពោះឱកាសថ្មីនេះ ។ ភាគច្រើនប្រទេសទាំងនេះពេលបច្ចុប្បន្នផ្តោតការយកចិត្តទុកដាក់ទៅលើតែប្រទេសចិន និងប្រទេសឥណ្ឌាតែប៉ុណ្នោះ ។
-       សមាជិកអាស៊ាននៅតែចាត់ទុកគ្នាថាជាដៃគូប្រកួតប្រជែងសម្រាប់ការវិនិយោគ និងអាជីពការងារនេះបើតាមរបាយការរបស់ USITC [10] សមាជិកអាស៊ាននឹងត្រូវតាក់តែងច្បាប់ដើម្បីអនុវត្តនូវការផ្តេជ្ញាចិត្តចំពោះវត្ថុបំណងនៃផែនទីដើម្បីដើរឆ្ពោះទៅមុខ ។

៥.១.បញ្ហាប្រឈមសម្រាប់កម្ពុជា
មានបញ្ហាប្រឈមជាច្រើនដែលប្រទេសកម្ពុជា និងប្រទេសជាសមាជិកអាស៊ានដទៃទៀតត្រូវជួប ។ បញ្ហាទំាងនេះរួមមានដូចជា ៖
·         បាត់បង់ប្រាក់ចំណូលដែលបានមកពីការនាំចូល នៅពេលពន្ធនំាទំនិញចូលត្រូវកាត់បន្ថយ ឬបន្ថយយកពន្ធយ៉ាងច្រើន៥%
·         រកដំណោះស្រាយក្នុងការធ្វើកំណែទម្រង់ដើម្បីអនុឡោមទៅតាមកិច្ចព្រមព្រៀងអាស៊ានដើម្បីបង្កើននូវតម្លាភាព ការកាត់បន្ថយតម្លៃសម្រាប់ធ្វើជំនួញ
·         ទំនិញដែលផលិតនៅក្នុងប្រទេសកម្ពុជាត្រូវតែធ្វើឱ្យមានកម្រិតស្តង់ដាអន្តរជាតិ ប្រសិនបើមិនមានស្តង់ដាទេ វានឹងពិបាកក្នុងការរកទីផ្សារ និងទទួលបានតម្លៃមួយដែលប្រសើរ
·         ពង្រឹងវិស័យអប់អប់រំដើម្បីបំពេញតម្រូវការ ។ គុណភាពអប់រំគឺសំខាន់ខ្លាំងណាស់ដើម្បីប្រកួតប្រជែងក្នុងតំបន់ និងទូទាំងពិភពលោក
·         កំណត់ធនធានហិរញ្ញវត្ថុដើម្បីចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសេដ្ឋកិច្ចអាស៊ាន
·         ធ្វើយុទ្ធនាការយល់ដឹងពី AEC 2015 បន្ថែមទៀត ព្រោះវាមានសារៈខាន់ក្នុងការបង្កើនការយល់ដឹងអំពីសហគមន៍អាស៊ាន ជាពិសេស AEC នៅចុងឆ្នាំ២០១៥ និងពេលខាងមុខទៀត ។
ធានាគារអភិវឌ្ឍអាស៊ី (ADB) ក៏ដូចជាអ្នកវិភាគដទៃទៀតដែរ បានបង្ហាញថា អាស៊ានមិនទាន់បាន
ត្រៀមខ្លួនសម្រាប់សមាហរណកម្មសេដ្ឋកិច្ច ក្នុងឆ្នាំ២០១៥នៅឡើងទេ ។ ក្នុងសន្និសិទកាសែតមួយកាលពីខែមេសា ថ្ងៃទី២៣ នៅឯការិយាល័យធានាគារអភិវឌ្ឍអាស៊ី អ្នកសេដ្ឋកិច្ចវិទ្យាជាន់ខ្ពស់របស់ធានាគារអភិវឌ្ឍអាស៊ីលោក Jayant Menon បានធ្វើបទបង្ហាញ។ អ្នកជំនាញបានបន្ថែមថាប្រទេសកម្ពុជាបានត្រៀមខ្លួនចូលរួមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន ប៉ុន្តែកម្ពុជាត្រូវតែដោះស្រាយបញ្ហាពុករលួយដែលជាបញ្ហាចម្បង និងពន្លឿននូវដំណើរការនៃការធ្វើកំណែទម្រង់ពន្ធគយដើម្បើបង្កើនតម្លាភាព និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ដើម្បីទាក់ទាញអ្នកវិនិយោគឱ្យបានច្រើន ។

៦. អ្វីដែលនឹងកើតឡើងបន្ទាប់ពីសមាហរណកម្មសហកមន៍សេដ្ឋកិច្ចអាស៊ាន
មានកិច្ចខិតខំប្រឹងប្រែង និងមហិច្ឆតាយ៉ាងខ្លាំងដើម្បីធ្វើសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន ហើយជំនួយជាច្រើនត្រូវតែមាននូវផ្តត់គំនិតដែលកំណត់ជាអន្តរជាតិ ដើម្បីផ្តល់ឱ្យពួកគេនូវការផ្តេជ្ញា និងសមត្ថភាពដើម្បីធ្វើវិនិយោគឆ្លងប្រទេស និងការចាប់យកនូវអ្វីដែលថ្មី ។ កម្លំាងជំរុញក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចនេះត្រូវបានអភិវឌ្ឍឡើង ដូចដែលបានឃើញស្រាប់ មានការវិនិយោគជាច្រើន និងសកម្មភាពទទួលយកការវិនិយោគជាច្រើនបានកើតឡើងក្នុងតំបន់ ។ ក្នុងប្រទេសថៃ ក្រុមហ៊ុនស៊ីម៉ង់ត៍ធំមួយបានបង្កើនការចំណាយរហូតដល់៧៥% នៃទឹកប្រាប់៥ពាន់លានដុល្លារបស់ខ្លួនសម្រាប់វិនិយោគឆ្នាំ២០១២-២០១៦ នេះបើយោងតាមការសែតបាំងកកប៉ុស្ត៍ ។ ហើយមានក្រុមជាច្រើនទៀតក៏បានធ្វើដូចគ្នាផងដែរ ។ យោងតាមការសែតមែននីឡាថែម បានឱ្យដឹងថា ក្រុមហ៊ុនផលិតឱសថUnilab របស់ភីលីពីនបានពង្រើកទីផ្សារឱសថសម្រាប់ព្យាបាលជំងឺអាឡាក់ស៊ី ក្អក និងផ្តាសាយ ទូទាំងប្រទេសនៅអាស៊ីអាគ្នេយ៍ ខណៈដែលប្រតិបត្តិករក្រុមហ៊ុនទូរស័ព្ទ Axiata Group កំពុងតែស្វែងរកដៃគូទំនាក់ទំនងដើម្បីចែកចាយ ។ ក្រុមហ៊ុនអាកាសចរណ៍AirAsia របស់ឥណ្ឌូនេស៊ីដែលជាក្រុហ៊ុនអាកាសចរណ៍ដែលមាថវិការច្រើនជាងគេរបស់អាស៊ី បានបើកការរិយាល័យតំបន់មួយក្នុងទីក្រុងហ្សាការតាដើម្បីភ្ជាប់ជាមួយរដ្ឋលេខាធិការរបស់អាស៊ាន ហើយធ្វើការឆ្ពោះទៅអជ្ញាធរអាកាសចរណ៍តែមួយ ។ កាលពីចុងឆ្នាំ២០១១ ក្រុមអ្នកជំនួញល្បីៗ រួមមាននាយកប្រតិបត្តិរបស់ធានាគារCIMB AirAsia ធានាគារបាំងកក និង Ayala Group បានចាប់ផ្តើមបើកក្លិបជំនួញអាស៊ាន និងការបណ្តុះផ្នត់គំនិតសម្រាប់វិស័យឯកជន ដើម្បីភ្ជាប់ទៅនឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍របស់អាស៊ាន ។  
ជាការពិត AEC គឺជាកិច្ចការដែលកំពុងតែដំណើរការ ។ ហើយការខិតខំប្រឹងប្រែងនឹងប្រព្រឹត្តទៅលឿន ហើយបញ្ហាប្រឈមខ្លះអាចនឹងត្រូវដោះស្រាយបានរលូន ហើយខ្លះទៀតក៏ពិបាករកដំស្រាយ។ ហើយខ្លះទៀតក៏មានការប្រឈមខ្លាំង ហើយប្រហែជាមានភាពផុយស្រួយក្នុងការអនុវត្ត ។ ប៉ុន្តែយើងនៅតែជឿជាក់ថានាពេលខាងមុខ AEC នឹងដំណើរការបានល្អ ហើយនឹងផ្តល់នូវឱកាស និងបញ្ហាប្រឈមយ៉ាងជាក់លាក់ ដែលរាល់ជំនួញទាំងអស់ត្រូវតែគិតពិចារណា និងត្រៀមខ្លួន ។ ចំពោះអ្នកជំនួញណាដែលមិនបានគិត និងត្រៀមខ្លួន នឹងត្រូវបាត់បង់នូវឱកាសថ្មីមួយនេះសម្រាប់ការលក់ ការវិនិយោគ និងការចូលរួមជាមួយអាស៊ី ។
សមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ានមានសារៈសំខាន់ខ្លាំងណាស់ពីព្រោះវានឹងធ្វើឱ្យអាស៊ានរឹងមាំដើម្បីធ្វើឱ្យមានតុល្យភាពជាមួយនឹងមហាអំណាចធំៗ ដូចជាប្រទេស ចិន និងប្រទេសឥណ្ឌា ។
ប៉ុន្តែដើម្បីសម្រេចគោលដៅនេះវាមិនងាយស្រួលទេ ដោយសារតែមានឧបសគ្គជាច្រើនក្នុងដំណើរការនេះ ។ បញ្ហាទាំងនោះរួមមាន ការខ្វះខាតនៅហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវរថភ្លើង ផ្លូវគោក និងផ្លូវអាកាស ទស្សនៈផ្ទុយគ្នារវាងប្រទេសជាសមាជិក គំលាតសេដ្ឋកិច្ច របបនយោបាយខុសគ្នា និងបញ្ហាជម្លោះព្រំដែន ។
លើសពីនេះទៅទៀត វត្តមានរបស់សហរដ្ឋអាមេរិក និងចិន ក្នុងកិច្ចប្រជុំអាស៊ាន អាចបង្កឱ្យមានជម្លោះកាន់តែខ្លាំងរវាងរដ្ឋជាសមាជិកអាស៊ាន ។ បញ្ហាទាំងអស់នេះកំពុងតែរារាំងនូវដំណើរការសម្រេចនូវសមាហរណកម្មសេដ្ឋកិច្ច ។
សរុបមកវាជាផ្លូវមួយដ៏វែងឆ្ងាយរម្រាប់អាស៊ានដើម្បីបង្កើតសហគមន៍សេដ្ឋកិច្ចមួយ ។ អ្នកវិភាគបានលើកឡើងថា ដើម្បីសម្រេចគោដៅនេះ ប្រជាជន និងរដ្ឋាភិបាលរបស់រដ្ឋជាសមាជិកអាស៊ានត្រូវតែសំឡឹងមើលឱ្យបានវែងឆ្ងាយ ។ អាស៊ានមើលទៅហាក់ដូជាស្ងៀមស្ងាត់ និងមានសន្តិភាព ប៉ុន្តែជាការពិតអាស៊ានមានបញ្ហាជាច្រើន ។
បញ្ហាទាំងនេះមិនមែនមិនអាចដោះស្រាយបានទេ ប៉ុន្តែពួកគេត្រូវការពេលវាលា ។ ការធ្វើឱ្យបានសម្រេចនូវសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ានគឺវាងាយស្រួលក្នុងការនិយាយ ប៉ុន្តែវាពិបាកក្នុងការអនុវត្ត ។ វាត្រូវការចំណាយពេលច្រើនឆ្នាំណាស់ដើម្បីសម្រេចនូវសុបិននេះ ។







៨. ឯកសារយោង

ü  Rithy, “ASEAN Economic Community 2015,” (paper presented at Seminar at Dara Airport Hotel, Phnom Penh, September 16, 2014).
ü  Green. Will, “SEAN Economic Integration: Opportunities and Challenges to the 2015 Deadline,” November 25, 2012.
ü  Flores. Jamil, Abad. Jun, “The Association of Southeast Asian Nations in Commemoration of its 30th Anniversary,” August 8, 1997.
ü  Sophal. Chan, Kato. Toshiyasu, Piseth. V. Long, Kaplan, Nhem, Robertson, Pohoresky, Kato, “Cambodia: Challenges and Options of Regional Economic Integration,” (Conference papers presented at Cambodia Development Resource Institute, Phnom Penh, October 16, 1998.)
ü  Runckel. W. Christopher, “Asia Opportunities: Asean Economic Community (AEC) in 2015,” http://www.businessinasia.com/asia/asean_economic_community.html





[1] www.usasean.org/ASEAN/pub4176.pdf
[2] Flores. Jamil, Abad. Jun, “The Association of Southeast Asian Nations in Commemoration of its 30th Anniversary,” August 8, 1997.
[3] http://www.asean.org/asean/about-asean/overview
[4] http://www.businessinasia.com/asia/asean_economic_community.html
[5] Ibid.
[6] Rithy, “ASEAN Economic Community 2015,” (paper presented at Seminar at Dara Airport Hotel, Phnom Penh, September 16, 2014).
[7] Ibid.
[8] Green. Will, “SEAN Economic Integration: Opportunities and Challenges to the 2015 Deadline,” November 25, 2012..
[9] Ibid.
[10] United States of International Trade Commission.


About the author: 

Thoeun Vongdy has been currently working in Japan International Cooperation Agency in Social Development & Governance Sections. He also serves as a lecturer in various universities in the Discipline of International Relations, Educational Psychology, Global Studies, etc. He also used to work for the foreign mission including Embassy of India in Cambodia. He obtained Master Degree of Politics, Specialization in International Relations from Jawaharlal Nehru University (JNU), India. He has been pursuing Ph.D. of International Relations at University of Cambodia (UC). His interest papers in world politics, India-Cambodia, China-Cambodia as well security issues in world affairs. 

Comments

Popular posts from this blog

Why a Strategic Boycott of Thai Products Could Advance Cambodia’s National Interests

Cambodia–Thailand Border Tensions in a Changing International Order: Historical Lessons and Contemporary Risks

Japan’s Strategic Bet on Cambodia: Aid as Diplomacy, Influence, and Power